Trending now

Cambonomist៖ កម្ពុជាជាប់លេខ៣ ជាទិសដៅវិនិយោគនៅក្រៅប្រទេសរបស់វៀតណាម

15:29 | 27/01/2021 (សរុបដោយវិច្ឆិកា)

គិតតាំងពី ឆ្នាំ២០០៥ រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន១៨៤ នៅកម្ពុជា ដែលមានទុនសរុបប្រមាណ ២ពាន់ ៧រយលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេស និងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ។ នេះ បើតាមទិន្នន័យពីស្ថានទូតវៀតណាមប្រចាំកម្ពុជា។

កម្ពុជាជាប់លេខ៣ ជាទិសដៅវិនិយោគនៅក្រៅប្រទេសរបស់វៀតណាម

នៅក្នុងនោះដែរ ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥ ដោយចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគម្រោងជាមធ្យមចំនួន ១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុបប្រមាណពី ៣០ ទៅ៧០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យ៣ គឺ វិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍។

ដោយឡែកចំពោះទំនាក់ទំនងលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២០វិញ ត្រូវបានស្ថានទូតវៀតណាមប្រចាំកម្ពុជាលើកឡើងថា នៅតែរក្សាបានតួលេខប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២០ដែរ ដោយមានក្នុងរង្វង់៥ពាន់លានដុល្លារអាមេរិក បើទោះបីជាមានបញ្ហាមេរោគរាតត្បាតកូវីដ-១៩ យ៉ាងណាក្ដី។

ស្ថានទូតវៀតណាមបានលើកឡើងទៀតថា ក្រៅពីវិស័យសំខាន់ៗទាំង៣ខាងលើហើយ ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈផងដែរ៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤