Trending now

បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម”

10:20 | 21/01/2021

នារសៀលថ្ងៃទី២០ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកនិងសម្ដែងការដឹងគុណចំពោះអ្នកដែលបានចូលរួមតស៊ូការពារប្រទេសជាតិប៉ុន្តែទទួលរងនូវការឈឺចាប់ជាច្រើនដោយសារធាតុគីមីពុល។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនិងស្មារតីសាមគ្គីភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរបស់សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿង ទុំ/dioxin គ្រប់ជាន់ថ្នាក់ ដែលបានបង្ហាញនូវតួនាទី និងការទទួលខុសត្រូវរបស់សមាគម៍ក្នុងការការពារសិទ្ធិនិងផលប្រយោជ៍ដ៏ស្របច្បាប់ ក៏ដូចជាក្នុងការជួយឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការងារគៀងគរប្រភពធនធានសង្គមនានាសម្រាប់ថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ដោយចាត់ទុកនេះជាភារកិច្ចស្នូលនិងជាប្រចាំរបស់សមាគមន៍គ្រប់ជាន់ថ្នាក់។ បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុកនៅវៀតណាម” ដែលបានបំផុសឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម ហើយលើកទឹកចិត្តសង្គមទាំងមូលរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ ដែលដំបូងបង្អស់គឺថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាពេលខាងមុខ”៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)