Trending now

ត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានជិត ៦សែន ហិកតា

16:25 | 27/04/2020 (បូកសរុបដោយឌីណា)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានចំនួន៥៩៧ ៥០៨ ហិកតា ស្មើនឹង ១៣០% នៃផែនការ ចំនួន៤៥៩៥៩៤ ហិកតា។

ទិដ្ឋភាពវាលស្រែកំពុង​ឈានចូលរដូវប្រមូលផល។ (រូបថត៖ dap.com.khmer)

យោងតាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំត្រីមាស ទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ដ ដែលចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹង ថា «នៅក្នុងត្រីមាស ទី១ ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសត្រូវ បានបញ្ចប់ ដោយសម្រេចធ្វើការដាំដុះបាន ចំនួន៥៩៧ ៥០៨ ហិកតា ស្មើនឹង១៣០% នៃផែន ការចំនួន ៤៥៩៥៩៤ ហិកតា»។

ដោយការស្ដារប្រឡាយ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីរក្សាទុកទឹកភ្លៀងឱ្យបានល្អ ពិសេសការជួសជុលស្ដារឡើងវិញ និងការគ្រប់គ្រងទឹកសម្រាប់ទុកឱ្យកសិករធ្វើស្រែនៅរដូវប្រាំងបានបន្ដទៀត ។

ចំណែកឯការចុះធ្វើអធិការកិច្ច ជី-ថ្នាំ កសិកម្ម ការជំរុញការងារផ្សព្វផ្សាយ កសិកម្មតាមគ្រប់រូប ភាពបានប្រព្រឹត្តទៅក្រោម កិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ទៅតាមភារកិច្ចក្នុងស្មារតី ទទួលខុសត្រូវ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ