Trending now

ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក

17:02 | 21/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមកំពុងក្លាយទៅជារោងចក្រថ្មីរបស់ពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់ និងជាទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

UN Tourism អំពាវនាវឱ្យមានការតែងតាំងសម្រាប់ពានរង្វាន់ UN Tourism អំពាវនាវឱ្យមានការតែងតាំងសម្រាប់ពានរង្វាន់ "ភូមិទេសចរណ៍ល្អបំផុត" ឆ្នាំ ២០២៤
វៀតណាម៖ បើកពិធីបុណ្យកេរ្កិ៍ដំណែលថ្នាក់ជាតិ Thanh​ Ban Phu ឆ្នាំ​២០២៤ វៀតណាម៖ បើកពិធីបុណ្យកេរ្កិ៍ដំណែលថ្នាក់ជាតិ Thanh​ Ban Phu ឆ្នាំ​២០២៤
ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក
ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក

តម្លៃប្រាក់នាំចេញ-នាំចូលសរុបរបស់វៀតណាម ចាប់ពីដើមឆ្នាំដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ សម្រេចបានប្រមាណ ២០៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃប្រាក់នាំចេញសម្រេចបានជាង ១០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ស្នើនឹងកើនឡើង ១៥ ពាន់លានដុល្លារអាមេរិក។

ក្រុមផលិតផលនាំចេញចំនួន ៤ ដែលមានចំណូលពី ១ ពាន់លានដុល្លារអាមេរិកឡើងទៅរួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; ទូរស័ព្ទនិងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់; វាយនភណ្ឌ។

លើសពីនេះ ក្រុមផលិតផលជាច្រើនសម្រេចបានចំណូលរាប់រយលានដុល្លារអាមេរិក ដូចជា៖ ស្បែកជើង មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់; កាមេរ៉ា មាស៊ីនថតវីដេអូ និងគ្រឿង; ឈើ និងផលិតផលឈើ ជលផល កាហ្វេ បន្លែ អង្ករ។

វៀតណាមកំពុងក្លាយទៅជារោងចក្រថ្មីរបស់ពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់ និងជាទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាពេលខាងមុខ វៀតណាមនឹងស្វាគមន៍អ្នកទិញ រាប់រយនាក់ទៀត នៅទូទាំងពិភពលោក ដូចជា Aeon, Uniqlo (ជប៉ុន); Walmart, Amazon, Safeway (សហរដ្ឋអាមេរិក); Falabella (ឈីលី); Carrefour, Decathlon (បារាំង); Central Group (ថៃ); IKEA (ស៊ុយអែត), LuLu (UAE)... បានមកសហការ ដោះដូរពាណិជ្ជកម្មស្វែងរកអ្នកផ្គត់ផ្គង់នៅក្នុងព្រឹត្តិការណ៍តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិដែលធ្វើឡើងនាខែមិថុនា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ