Trending now

និស្សិតវៀតណាមនៅបារាំងជួយឧបត្ថម្ភជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa

07:06 | 09/04/2024 ឌឹកអាញ់

យុគសម័យ - និស្សិតវៀតណាមនៅបារាំងបាននាំយករបរដែលនៅប្រើប្រាស់បាន ឬអាចលក់បាន នាំយកទៅផ្សារដើម្បីលក់ ប្រមូលប្រាក់ជួយឧបត្ថម្ភប្រជាជន និងយុទ្ធជននៅប្រជុំកោះ Hoang Sa និង Truong Sa។

ទីក្រុង Hai Phong​ (វៀតណាម)៖ សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី «Truong Sa បៃតង» ទីក្រុង Hai Phong​ (វៀតណាម)៖ សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី «Truong Sa បៃតង»
វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រាប់គ្រាន់ ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa វៀតណាមមានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រាប់គ្រាន់ ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa
និស្សិតវៀតណាមនៅបារាំងជួយឧបត្ថម្ភជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa
និស្សិតវៀតណាមនៅបារាំងជួយជនរួមជាតិ និងយុទ្ធជននៅ Hoang Sa និង Truong Sa

នាថ្ងៃទី ៦ មេសា នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅទីក្រុងប៉ារីស សមាគមនិស្សិត និងយុវជនវៀតណាមនៅបារាំង (UEVF) បានរៀបចំពិព័រណ៍សប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់សម្រាប់សមុទ្រនិងកោះរបស់មាតុភូមិ។

មិនត្រឹមតែសិស្សានុសិស្ស និងយុវជនប៉ុណ្ណោះទេ ក៏មានប្រជាជនវៀតណាមជាច្រើននៅទីនេះបានស្ម័គ្រចិត្តនាំយករបស់របរទៅបរិច្ចាគ ឬជួយឧបត្ថម្ភជាហិរញ្ញវត្ថុផងដែរ។ អ្នកចូលរួមផ្សារនីមួយៗអាចចុះហត្ថលេខាឈ្មោះរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេនៅលើអាវដែលមានទង់ជាតិវៀតណាម ហើយសមាគម UEVF នឹងផ្តល់អំណោយដ៏មានអត្ថន័យខាងវិញ្ញាណនេះដល់បន្ទប់ប្រពៃណីនៅស្រុកកោះ Truong Sa។

លោក Nguyen Phan Bao Thuy ប្រធាន UEVF មានប្រសាសន៍ថា ពិព័រណ៌នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៦ និង ១៤ ខែមេសា។ ថវិកាដែលប្រមូលបាននឹងត្រូវប្រើប្រាស់សម្រាប់ទិញម៉ាស៊ីនចម្រោះទឹកសមុទ្រទៅជាទឹកផឹក ឬទិញពូជដើមឈើដើម្បីបៃតងកោះ ឬបរិច្ចាគដោយផ្ទាល់ដល់យុទ្ធជន និងប្រជាជននៅប្រជុំកោះ Truong Sa និង Hoang Sa។

ក្នុងនាមជានិស្សិតវ័យក្មេងដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង លោក ង្វៀន ង៉ុក បាវ ត្រាំ ក៏បានបង្ហាញពីបំណងចង់រួមចំណែកមួយចំណែកតូចដល់មាតុភូមិរបស់គាត់ បើទោះបីជាគាត់នៅឆ្ងាយពីមាតុភូមិក៏ដោយ។ ក្រៅពីអត្ថន័យសប្បុរសធម៌ និងការបរិច្ចាកដើម្បីជួយដល់ជនរួមជាតិ និងយុទ្ធជននៅកោះដាច់ស្រយាល ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពដែលរួមចំណែកបង្កើនការយល់ដឹងអំពីការការពារបរិស្ថានសម្រាប់មនុស្សគ្រប់រូប តាមរយៈការកែច្នៃឡើងវិញ ប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីវត្ថុចាស់ៗដែលនៅតែមានតម្លៃ។

អញ្ជើញថ្លែងមតិក្នុងពិព័រណ៌រៃអង្គាសថវិកា UEVF ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានចាត់ទុកថា នេះជាសកម្មភាពដ៏មានអត្ថន័យ សំដៅបន្តប្រពៃណីរបស់សមាគមដោយមានសកម្មភាពជាបន្តបន្ទាប់សំដៅលើទឹកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ