Trending now

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

18:10 | 05/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៣ ខែមេសា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជានីតិកាលទី ៥ នៅថ្ងៃទី៣ ខែមេសា ក្នុងនាមរដ្ឋសភា ប្រជាជនវៀតណាម និងក្នុងនាមផ្ទាល់ខ្លួន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្ដៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ប្រជាជនទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ប្រជាជនទីក្រុងហាណូយ
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ក្នុងសារលិខិតអបអរសាទរ លោក Vuong Dinh Hue បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រឹទ្ធសភាកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព ជាមួយតួនាទី និងកិត្យានុភាពកាន់តែខ្ពស់នៅក្នុងតំបន់ និងពិភពលោក ។

ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នឹងបន្តចូលរួមចំណែកក្នុងការរក្សានិងលើកកម្ពស់ប្រពៃណីប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព ស្អិតរមួត និងជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាកម្ពុជានិយាយដោយឡែក ជំរុញកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ហើយតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងឡើង ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ