Trending now

អាជីវកម្មជិត ៥០០ បានចូលរួម ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ VIETNAM EXPO ២០២៤

22:15 | 03/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៣ ខែមេសា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី ៣៣ (VIETNAM EXPO ២០២៤) បានបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទីក្រុងហាណូយ។ ជាមួយនឹងទំហំស្តង់ទំនិញជាង ៦០០ ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមេសា ដោយមានការចូលរួមពីអាជីវកម្មជិត ៥០០ មកពីប្រទេស និងតំបន់ដែនដីចំនួន១៥។

ជនជាតិវៀតណាមនៅបរទេសចំនួន ១.៥០០ នាក់នឹងចូលរួម ស្រុកកំណើតនិទាឃរដូវ ២០២៤ នៅទីក្រុងហូជីមិញ ជនជាតិវៀតណាមនៅបរទេសចំនួន ១.៥០០ នាក់នឹងចូលរួម ស្រុកកំណើតនិទាឃរដូវ ២០២៤ នៅទីក្រុងហូជីមិញ
មនុស្សជាង ៥០០ នាក់បានចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី ៩ នៅ Sapa មនុស្សជាង ៥០០ នាក់បានចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី ៩ នៅ Sapa
អាជីវកម្មជិត ៥០០ បានចូលរួម ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ VIETNAM EXPO ២០២៤
អាជីវកម្មជិត ៥០០ បានចូលរួម ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ VIETNAM EXPO ២០២៤

ការតាំងពិព័រណ៌ Vietnam EXPO ឆ្នាំនេះផ្តោតលើការឧទ្ទេសនាមប្រភេទសំខាន់ៗចំនួន ៥ រួមមាន៖ ស្តង់ទំនិញផ្សព្វផ្សាយការនាំចេញនិងការវិនិយោគរបស់វៀតណាម; ស្តង់ទំនិញរបស់ប្រទេសនីមួយៗ; គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងឧស្សាហកម្មគាំទ្រ; បច្ចេកវិទ្យាឌីជីថលនិងពាណិជ្ជកម្មអេឡិចត្រូនិក; ម្ហូបអាហារនិងភេសជ្ជៈ។

ថ្លែងមតិក្នុងពិធីបើកពិព័រណ៍ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “បន្ទាប់ពីរយៈពេល ៣៣ ឆ្នាំនៃការអមដំណើរជាមួយធុរកិច្ច ពិព័រណ៍ VIETNAM EXPO បានក្លាយទៅជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់និងធំបំផុតមួយនៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចជាច្រើន ក៏ដូចជាកាលានុវត្តភាពជាក់ស្តែង ដើម្បីជួយសហគមន៍ធុរកិច្ចបង្កើនការនាំចេញ អភិវឌ្ឍទីផ្សារ លើកកំពស់សមត្ថភាព ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកល រួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តការសន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ” ។

លក្ខណៈពិសេសថ្មីនៃពិព័រណ៍ឆ្នាំនេះគឺថា បន្ទាប់ពីបញ្ចប់សកម្មភាពតាំងពិព័រណ៌ សកម្មភាពតភ្ជាប់ពាណិជ្ជកម្មរវាងអាជីវកម្មនឹងបន្តត្រូវបានអនុវត្តនៅលើវេទិកាអនឡាញពេញមួយឆ្នាំ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ