Trending now

ខេត្ត Dak Lak (វៀតណាម)៖ សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី «មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ»

18:51 | 01/04/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ៣០ ខែមីនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជននៃធុរកិច្ចមជ្ឈិម និងសម្ព័ន្ធយុវជនខេត្ត Dak Lak តំបន់ខ្ពង់រាបកណ្តាលវៀតណាម បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរៀបចំកម្មវិធី “មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០២៤ នៅតំបន់ព្រំដែនខេត្ត Dak Lak ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ប្រគល់អំណោយដល់ប៉ុស្តិ៍នគរបាលនៃខេត្តមណ្ឌលគិរី
ប្រគល់អំណោយដល់ប៉ុស្តិ៍នគរបាលនៃខេត្តមណ្ឌលគិរី

កម្មវិធីមានសកម្មភាពជាច្រើន ដូចជា៖ ការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Bo Heng ប៉ុស្តិ៍ការពារព្រំដែន Se Re Pok ប៉ុស្តិ៍ការពារព្រំដែន Ia R've ទៅសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែនប៉ុស្តិ៍នគរបាលនៃខេត្តមណ្ឌលគិរី និងទៅទស្សនា​ ស្វែងយល់អំពីប្រវត្តិនៃបង្គោលព្រំដែនលេខ៤៦ និងប្រគល់សមិទ្ធផល “បំភ្លឺខ្សែព្រំដែន” ដែលមានតម្លៃ ១០២ លានដុង។ល។

លោកស្រី Hoang Thi Minh Thu លេខានៃសម្ព័ន្ធយុវជននៃធុរកិច្ចមជ្ឈិមបានចែករំលែកថា នាពេលកន្លងមក ក្នុងបំណងលើកកំពស់តួនាទីឈានមុខរបស់យុវជននៃធុរកិច្ចមជ្ឈិម ជាពិសេសក្នុងឆ្នាំ “យុវជនស្ម័គ្រចិត្ត” យើងមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីសហគមន៍។ មកទស្សនាប៉ុស្តិ៍ការពារព្រំដែននៅតាមខ្សែព្រំដែនខេត្ត Dak Lak យើងសង្ឃឹមថា អំណោយក្នុងកម្មវិធី "មនោសញ្ចេតនានៅតំបន់ព្រំដែន - ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" ឆ្នាំ២០២៤ នឹងចែករំលែកការលំបាករបស់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែន ហើយសង្ឃឹមថា កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនតែងតែកាន់ខ្ជាប់កាំភ្លើងដើម្បីការពារយ៉ាងមាំមួននូវអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សាសុខសាន្តត្រាណ និងសុភមង្គលជូនប្រជាជន៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ