Trending now

ខេត្ត Tra Vinh៖ ថវិកាជាង ៩,០០០ ពាន់លានដុង ដើម្បីសាងសង់ផ្លូវច្រករបៀងមាត់សមុទ្រខេត្ត

10:13 | 23/02/2024

នាថ្ងៃទី ២០ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh ប្រទេសវៀតណាម បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តគម្រោង “កសាងច្រករបៀងមាត់សមុទ្រខេត្ត Tra Vinh” ដោយមានទុនវិនិយោគសរុបជាង ៩,០០០ ពាន់លានដុង។

ភ្ញៀវទេសចរអន្តរជាតិរៀនធ្វើជាកសិករនៅ Tra Que ( Quang Nam ) ភ្ញៀវទេសចរអន្តរជាតិរៀនធ្វើជាកសិករនៅ Tra Que ( Quang Nam )
Quang Nam ៖ កៀរគរជំនួយក្រៅរដ្ឋាភិបាលពីបរទេសសម្រេចបានជិត ១៥ ពាន់លានដុង Quang Nam ៖ កៀរគរជំនួយក្រៅរដ្ឋាភិបាលពីបរទេសសម្រេចបានជិត ១៥ ពាន់លានដុង
ខេត្ត Tra Vinh៖ ថវិកាជាង ៩,០០០ ពាន់លានដុង ដើម្បីសាងសង់ផ្លូវច្រករបៀងមាត់សមុទ្រខេត្ត
ខេត្ត Tra Vinh៖ ថវិកាជាង ៩,០០០ ពាន់លានដុង ដើម្បីសាងសង់ផ្លូវច្រករបៀងមាត់សមុទ្រខេត្ត

អាស្រ័យលើនេះ ប្រហែល ៩០% នៃដើមទុនកម្ចីសម្រាប់គម្រោងនេះ បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយចំណែកនៅសល់ជាថវិការបស់ខេត្ត។

គម្រោងនេះមានគោលបំណងសាងសង់ច្រករបៀងមាត់សមុទ្រក្នុងខេត្ត Tra Vinh ឲ្យសម្រេចបានទំហំផ្លូវកម្រិត III ដែល​មាន ២ គន្លង ​និង​តភ្ជាប់ទៅកាន់ផ្លូវគោកមាត់សមុទ្រខេត្ត Ben Tre កាត់តាមស្ពានអាកាស Cung Hau ស្ពាន Co Chien 2 ហើយ​និងតភ្ជាប់ទៅខេត្ត Soc Trang តាមរយៈស្ពាន Dai Ngai ដែលមានប្រវែងសរុបប្រហែល ៦០.៧ គីឡូម៉ែត្រ។

នាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងផែនការ និងវិនិយោគ ទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីអំពីខ្លឹមសារនៃរបាយការណ៍ និងសំណើនានា ធានាបាននូវការអនុវត្តតាមច្បាប់បច្ចុប្បន្ន។ ជាមួយគ្នានេះ ជូនដំណឹងដល់ ADB អំពីសំណើគម្រោង ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី។

គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh ទទួលខុសត្រូវក្នុងការទទួលមតិពីក្រសួងផែនការ និងវិនិយោគ និងស្ថាប័នពាក់ព័ន្ធ សម្របសម្រួលជាមួយ ADB ដើម្បីរៀបចំរបាយការណ៍សិក្សាលទ្ធភាពជាមុននៃគម្រោង ជាមូលដ្ឋានសម្រាប់អនុវត្តជំហានបន្ទាប់តាមបទប្បញ្ញត្តិដែលបានកំណត់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ