ឆមាសទីមួយ ឆ្នាំ២១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ២៨១,៥៣៨តោន ដែលកើនឡើងចំនួន ៣,៧ % បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានជាង២៧ម៉ឺនតោន។
ឆមាសទីមួយ ឆ្នាំ២១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ២៨១,៥៣៨តោន ដែលកើនឡើងចំនួន ៣,៧ % (រូបថត៖ thmeythmey.com)
របាយការណ៍ប្រចាំឆមាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណនាំអង្ករចេញសរុបខាងលើនេះ មានចិន ជាប្រទេសនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដែលមានចំនួនជិត១២ម៉ឺនតោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប។ ក្នុងរយៈពេលនេះដដែល ប្រទេសបារាំងបាននាំចូលអង្ករពីកម្ពុជា ជាង៣,៧ម៉ឺនតោន និងប្រទេសហ្កាបុង មានចំនួនជិត១,៧ម៉ឺនតោន។ ក្រៅពីប្រទេសទាំងនេះ ម៉ាឡេស៊ី ជាប្រទេស ដែលនាំអង្ករពីកម្ពុជាច្រើនជាងក្នុងតំបន់អាស៊ាន ដែលមានជិត១,៤ម៉ឺនតោន។ ដោយឡែកក្រុមហ៊ុននាំចេញអង្ករកម្ពុជាមានចំនួន៧៥ក្រុមហ៊ុន។ សូមបញ្ជាក់ ក្នុងឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕
(សរុបដោយ ហេងវុធ្ធី)
មតិពីមិត្តអ្នកអាន