Trending now

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដំណើរបំពេញបេសកកម្មមានអត្ថន័យជាច្រើន និងស៉ីជម្រៅ

10:33 | 15/11/2023

ក្នុងឱកាសដែលលោក Vo Van Thuong ប្រធានរដ្ឋ និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៣ និងសកម្មភាពទ្វេភាគីនានានៅសហរដ្ឋអាមេរិក លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ទៅសារព័ត៌មានដោយមានខ្លឹមសារដូចខាងក្រោមនេះ៖

"ភូមិបុព្វកាល" Hang Tau, Moc Chau
ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក រំលឹកខួបលើកទី២៥ នៃការដែលវៀតណាមបានចូលរួមក្នុង APEC។ តើលោកស្រីអនុរដ្ឋមន្ត្រី អាចចែករំលែកអំពីការរួមចំណែករបស់វៀតណាមក្នុងវេទិកានានេះក្នុងរយៈពេលកន្លងមក?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ក្រឡេកមើលទៅលើដំណើរ ២៥ ឆ្នាំនៃការចូលរួម APEC យើងអាចបញ្ជាក់បានថា ការសម្រេចចិត្តចូលរួម APEC ឆ្នាំ១៩៩៨ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេស ដោយបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការធ្វើសមាហរណកម្មពិភពលោក និងរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជារបស់តំបន់។

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកយ៉ាងសកម្ម មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពចំពោះគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ដោយបន្សល់ទុកនូវការចាប់អារម្មណ៍សំខាន់ៗជាច្រើនក្នុងដំណើរការ APEC។ យើងអាចសង្កត់ធ្ងន់ទៅលើចំណុចលេចធ្លោចំនួនបីគឺ។ ទីមួយ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចមួយចំនួនតិចតួចដែលទទួលបានការជឿទុកចិត្ត និងការគាំទ្រពីសមាជិក APEC ឱ្យធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០០៦ និង ២០១៧។ ក្រោមការដឹកនាំរបស់វៀតណាម កិច្ចប្រជុំកំពូល APEC ចំនួនពីរត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយក្នុងឆ្នាំ ២០០៦ និងទីក្រុង Da Nang ក្នុងឆ្នាំ ២០១៧ ហើយទាំងពីរលើកសុទ្ធតែត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់វេទិកា APEC ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទីពីរ វៀតណាមគឺជាសមាជិកសកម្មបំផុតមួយក្នុងការលើកឡើងនូវគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការជាមួយគម្រោងជិត ១៥០ លើគ្រប់វិស័យចាប់ពីការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខស្បៀងដល់ការអភិវឌ្ឍជនបទ និងទីក្រុង កាកសំណល់មហាសមុទ្រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ គំនិតផ្តួចផ្តើមនិងគម្រោងទាំងនេះជំរុញកិច្ចសហប្រតិបត្តិការ APEC ស្របតាមក្តីកង្វល់ និងផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិក ទន្ទឹមនឹងនោះបម្រើឱ្យប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

ទីបី យើងបានអះអាងនូវតួនាទីប្រតិបត្តិរបស់យើង ជំរុញការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ APEC តាមរយៈការទទួលតួនាទីសំខាន់ៗក្នុងយន្តការរបស់វេទិកា។

ក្រឡេកទៅមើលរយៈពេល ២៥ ឆ្នាំកន្លងទៅ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយការបរទេសរបស់បក្ស ហើយអនុវត្តគោលនយោបាយវៀតណាម ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមយើងបានចូលរួមក្នុង APEC យ៉ាងសកម្ម វិជ្ជមាន មានទំនួលខុសត្រូវ និងរួមចំណែកជាច្រើនដល់ការអភិវឌ្ឍនៃវេទិកា APEC។ ជោគជ័យនៃឆ្នាំ APEC ឆ្នាំ ២០០៦ និង ២០១៧ រួមជាមួយនឹងការរួមវិភាគទានសំខាន់ៗផ្សេងទៀតរបស់វៀតណាមនៅវេទិកានេះ បានរួមចំណែកលើកកំពស់តួនាទី និងកេរ្តិ៍ឈ្មោះរបស់ប្រទេសលើឆាកអន្តរជាតិ ឆ្លៀតយកឱកាសយ៉ាងពេញទំហឹងនូវធនធាននានាពីកិច្ចសហប្រតិបត្តិការ APEC និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងយន្តការតភ្ជាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។

អ្នកយកព័ត៌មាន៖ តើអ្វីជាអត្ថន័យ និងខ្លឹមសារដែលបានពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ បច្ចុប្បន្ន APEC គឺជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលស្រូបយកចំនួន ៣៩% នៃចំនួនប្រជាជន, ៥៩% នៃផលិតផលក្នុងស្រុកសរុប និងជិត ៥០% នៃពាណិជ្ជកម្មពិភពលោក។ កិច្ចប្រជុំកំពូលឆ្នាំនេះមានសារៈសំខាន់ដែលបង្ហាញពីទិដ្ឋភាពពីរ។ កិច្ចប្រជុំឆ្នាំនេះពិតជាតម្រុយសម្គាល់រយៈពេល ៣០ ឆ្នាំចាប់តាំងពីកិច្ចប្រជុំកំពូល APEC លើកដំបូងក៏ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះ កិច្ចប្រជុំឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ និងតំបន់មានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ រាល់ហានិភ័យ និងបញ្ហាប្រឈមត្រូវបានភ្ជាប់ជាមួយនឹងឱកាសដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ដូច្នេះហើយ នេះជាពេលវេលាដែលតម្រូវឱ្យសមាជិក APEC ត្រូវតែពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសសម្រាប់ការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយអត្ថន័យនោះ និងដោយប្រធានបទ “បង្កើតអនាគតប្រកបដោយភាពរឹងមាំ និរន្តរភាពសម្រាប់មនុស្សគ្រប់រូប” កិច្ចប្រជុំលើកនេះនឹងផ្តោតលើការវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ APEC ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដោយសង្ខេបនូវសមិទ្ធផល មេរៀន និងគុណតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយហេតុនេះកំណត់ទិសដៅសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីជាមួយនឹងគោលដៅរបស់ APEC បន្តអះអាងនូវតួនាទីរបស់ខ្លួនជាវេទិកានាំមុខគេក្នុងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងអស់ក៏នឹងពិភាក្សាអំពីបញ្ហាធំៗដែលកំពុងប្រឈមមុខនឹងពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់នាពេលបច្ចុប្បន្ន ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងការលើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុនេះ ជំរុញនិន្នាការនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងនៃតំបន់។

អ្នកយកព័ត៌មាន៖ តើការចូលរួមរបស់វៀតណាមក្នុងសប្តាហ៍កំពូលឆ្នាំនេះរួមចំណែកដល់ជោគជ័យរួមនៃសន្និសីទ អនុរដ្ឋមន្ត្រីយ៉ាងដូចម្តេច?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដោយមានអត្ថន័យពិសេសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ និងក្នុងបរិបទទំនាក់ទំនងវៀតណាម - អាមេរិក បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដំណើរបេសកកម្មចូលរួមកិច្ចប្រជុំកំពូល APEC និងសកម្មភាពទ្វេភាគីរបស់លោកប្រធានរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់។

លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំ APEC ក្នុងការពិភាក្សាអំពីបញ្ហាសំខាន់ៗចំពោះពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់ កំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យជាច្រើនទៀត។ វៀតណាមនឹងចូលរួមជាមួយសមាជិកដទៃទៀត ដើម្បីលើកកម្ពស់ស្មារតីនៃកិច្ចសន្ទនា ការកសាង ទំនួលខុសត្រូវ ការលើកកម្ពស់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃតំបន់។

លោកប្រធានរដ្ឋវៀតណាមនឹងចូលរួម និងថ្លែងសុន្ទរកថា និងមានកិច្ចប្រជុំការងារជាច្រើននៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់សហគមន៍ធុរកិច្ចក្នុងតំបន់ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាជីវកម្មឈានមុខគេក្នុងពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិកជាង ២,០០០ នាក់។

សម្រាប់សហរដ្ឋអាមេរិក សកម្មភាពរបស់ប្រធានរដ្ឋនៅក្នុងកិច្ចប្រជុំកំពូល APEC និងរាល់សកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងដៃគូរបស់អាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង សហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់តាមមូលដ្ឋាន។

យើងអាចបញ្ជាក់បានថា ដំណើរបំពេញបេសកកម្មរបស់ប្រធានរដ្ឋវៀតណាមដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនានានៅសហរដ្ឋអាមេរិក គឺជាសកម្មភាពសំខាន់មួយក្នុងកម្មវិធីសកម្មភាពសម្រាប់គោលនយោបាយការបរទេសឆ្នាំ ២០២៣ របស់បក្ស និងថ្នាក់ដឹកនាំរដ្ឋ តាមរយៈនោះបន្តរក្សាស្ថានការណ៍កិច្ចការបរទេសប្រកបដោយសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស។

អ្នកយកព័ត៌មាន៖ សូមអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកស្រីអនុរដ្ឋមន្ត្រី!

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ