Trending now

យោធភូមិភាគទី៩ (កងទ័ពប្រជាជនវៀតណាម) ហ្វឹកហ្វឺនបំប៉នជំនាញជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ

07:00 | 30/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅខេត្ត Soc Trang បញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉ន ជូន​នាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។

នាយទាហាននៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្ដុះបណ្ដាលយោធា ឆ្នាំ២០២៣របស់យោធភូមិភាគទី៧​ (កងទ័ពប្រជាជនវៀតណាម) នាយទាហាននៃកងយោធពលខេមរភូមិន្ទចូលរួមវគ្គបណ្ដុះបណ្ដាលយោធា ឆ្នាំ២០២៣របស់យោធភូមិភាគទី៧​ (កងទ័ពប្រជាជនវៀតណាម)
ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរជាមួយអគ្គក្រុមហ៊ុនលេខ ២៨ នៃអគ្គស្នងការភស្តុភារ កងទ័ពប្រជាជនវៀតណាម
ប្រតិភូចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន
ប្រតិភូចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន

អញ្ជើញចូលរួម និងថ្លែងក្នុងពិធីបើកវគ្គ មានលោកវរសេនីយ៍ឯក Chiem Thong Nhat មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៩ និងលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងរយៈពេល ៣ ខែ សិក្ខាកាមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ១០០ នាក់នឹងត្រូវបានហ្វឹកហ្វឺនបំប៉នអំពីជំនាញទ័ពពិសេស និងជំនាញយោធាទូទៅមួយចំនួន...

សង្កត់ធ្ងន់ក្នុងពិធីបើក លោកវរសេនីយ៍ឯក Chiem Thong Nhat និងលោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាម និងកម្ពុជា មានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ការហ្វឹកហ្វឺនបំបន់ជូននាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស គឺជាសកម្មភាពជាក់ស្តែង សំដៅរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា និយាយរួម និងរវាងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និយាយដោយ​​ឡែក”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ