Trending now

តាំង​ពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុ​របស់​លោក​ប្រធានហូជីមិញ នៅ បែលហ្សិក

10:27 | 17/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សិក បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងឯកសារស្តីពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។

លោក Pham Quang Hieu អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ ផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ ដល់ប្រជា​​​អាណិកជន​​នៅ​ទូ​ទាំងពិភពលោក លោក Pham Quang Hieu អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ ផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ ដល់ប្រជា​​​អាណិកជន​​នៅ​ទូ​ទាំងពិភពលោក
តើ​អំណោយ​អ្វី​ខ្លះ​ដែល​យុវជន​ជ្រើសរើស​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​តេត? តើ​អំណោយ​អ្វី​ខ្លះ​ដែល​យុវជន​ជ្រើសរើស​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​តេត?
ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ នៅបែលហ្សិក  (រូបថត៖ TTXVN)
ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ នៅបែលហ្សិក (រូបថត៖ TTXVN)

នេះគឺជាព្រឹត្តិការណ៍មួយស្ថិតក្នុងក្របខណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបែលហ្សិក និងខួបលើកទី ១៣៣ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ ដែលត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិកនិងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ សម្របសម្រួលរៀបចំឡើង។

ការតាំងពិព័រណ៌បានឧទ្ទេសនាមរូបថត និងឯកសារចំនួន ២០០ ដែលចែកចេញជាដំណាក់កាលនីមួយៗ នៃជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ រួមទាំងឯកសារដែលត្រូវបានបោះពុម្ពជាលើកដំបូងផងដែរ។ តាមនោះ រួមចំណែកបញ្ជាក់ពីជីវិត និងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់លោកប្រធានហូជីមិញ រួមចំណែកលើកតម្កើងនិងគាត់សរសើរការរួមចំណែកដ៏ធំធេងរបស់លោក ចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម និងកសាងចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនពិភពលោក។

លោក Bert De Belder ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណបក្សពលករបែលហ្ស៊ិកបានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតាំងពិព័រណ៍នេះ។ នេះជាឱកាសដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយនៅបែលហ្ស៊ិក នៅអឺរ៉ុប និងជាពិសេសនៅអឺរ៉ុបខាងលិច ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជីវិតរបស់លោកប្រធានហូជីមិញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស