Trending now

AVCK និង KVFFA សម្របសម្រួលជាមួយគ្នា ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នា នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងវៀតណាម

16:40 | 09/04/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ នៅទីភ្នាក់ងារនៃស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង សមាគមជនវៀតណាមប្រចាំនៅកូរ៉េខាងត្បូង (AVCK) និង អង្គការ KVFFA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងវៀតណាម (២២ ធ្នូ ១៩៩២ - ២២ ធ្នូ ២០២២)។

ប្រទេសកូរ៉េខាងត្បូងបង្កើនការប្រើប្រាស់ពលករបរទេស រួមទាំងវៀតណាមផងដែរ ប្រទេសកូរ៉េខាងត្បូងបង្កើនការប្រើប្រាស់ពលករបរទេស រួមទាំងវៀតណាមផងដែរ
សកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបេឡារុស្ស សកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបេឡារុស្ស
AVCK និង KVFFA សម្របសម្រួលជាមួយគ្នា ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នា នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងវៀតណាម
លោកឯកអគ្គរដ្ឋទូត Nguyen Vu Tung ថ្លែងមតិ។

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Vu Tung បានផ្ញើសារអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ក្នុងគោលដៅរួមនៃទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។ ស្ថានទូតបានឯកភាព និងគាំទ្រ ជំរុញសកម្មភាព នាពេលខាងមុខរបស់អង្គភាពទាំងពីរ។

តាមលោក Vu Duc Luong សកម្មភាពរវាងអង្គការទាំងពីរក្នុងឆ្នាំ ២០២២ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពជាបន្តបន្ទាប់ឆ្ពោះទៅខួបលើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងកូរ៉េខាងត្បូង។

លោក Jeong Min Woo ប្រធាន KVFFA បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមដំណើរជាមួយសមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលអនុវត្តសកម្មភាពសំខាន់ៗ និងមានអត្ថន័យ នាពេលខាងមុខ។

AVCK និង KVFFA សម្របសម្រួលជាមួយគ្នា ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នា នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូង និងវៀតណាម
សមាគមជនវៀតណាមនៅកូរ៉េខាងត្បូង និង KVFFA បានចុះហត្ថលេខាលើ MOU ដែលមានលោកឯកអគ្គរដ្ឋទូត Nguyen Vu Tung អញ្ជើញ​ធ្វើ​ជាសាក្សី

នាពេលខាងមុខ ភាគីទាំងពីរនឹងសម្របសម្រួលអនុវត្តសកម្មភាពជាក់លាក់នានា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - កូរ៉េខាងត្បូងនិយាយរួម និងរវាងអង្គការនៃសមាគមជនវៀតណាមនៅកូរ៉េ និងបណ្តាអង្គការមហាជនកូរ៉េខាងត្បូងនិយាយដោយឡែក; បង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្ត ក្រុងរបស់វៀតណាម និងទីភ្នាក់ងារ អង្គការ និងសហគ្រាសកូរ៉េខាងត្បូង ឧទ្ទេសនាម និងផ្សព្វផ្សាយភាពស្រស់ស្អាត និងសក្តានុពល ឱកាសសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍របស់វៀតណាម ដល់ស្ថាប័ន អង្គការ សហគ្រាស អ្នកវិនិយោគ មិត្តក្នុងស្រុក និងបរទេស៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា