Trending now

សហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Jeju

10:18 | 04/04/2022 ឌីណា

នាថ្ងៃទី១ ខែមេសា ក្រុមបេសកកម្មរបស់សមាគមសហគ្រិន និងវិនិយោគិនវៀតណាម - កូរ៉េខាងត្បូង (VKBIA) ដែលដឹកនាំដោយលោក Tran Hai Linh ប្រធាន VKBIA បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Jeju ប្រទេសកូរ៉េខាងត្បូង។

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការផ្គត់ផ្គង់កៅស៊ូដល់កូរ៉េខាងត្បូង វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការផ្គត់ផ្គង់កៅស៊ូដល់កូរ៉េខាងត្បូង
លោកឯកអគ្គរដ្ឋទូត Ly Xuong Can លើកទឹកចិត្តសិស្សកូរ៉េខាងត្បូងរៀនភាសាវៀតណាម លោកឯកអគ្គរដ្ឋទូត Ly Xuong Can លើកទឹកចិត្តសិស្សកូរ៉េខាងត្បូងរៀនភាសាវៀតណាម

ក្នុងឱកាសនេះ VKBIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងសាកលវិទ្យាល័យនៅខេត្ត Jeju លើវិស័យមួយចំនួន ដូចជា អប់រំ និងបណ្ដុះបណ្ដាល ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពល្អ ការតភ្ជាប់ជ្រើសរើសបុគ្គលិកតាមរដូវកាល ពលករមានថ្វីដៃ និងជំនាញល្អ ជំរុញការអភិវឌ្ឍទេសចរណ៍វៀតណាម-កូរ៉េខាងត្បូង។

សហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Jeju
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅខេត្ត Jeju

ក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាល VKBIA បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសាកលវិទ្យាល័យអន្តរជាតិ Jeju ប្រទេសកូរ៉េខាងត្បូង ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និងចំណេះដឹងអំពីភាសា និងវប្បធម៌កូរ៉េខាងត្បូង បំពេញតម្រូវការអំពីធនធានមនុស្សក្នុងវិស័យដែលវៀតណាមនិងកូរ៉េខាងត្បូងមានតម្រូវកា។

ចំពោះផ្នែកទេសចរណ៍ VKBIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Pacific Tour Inc. ដែលជាក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងមានបទពិសោធន៍នៃខេត្ត Jeju។ នាពេលខាងមុខ VKBIA និង Pacific Tour Inc. នឹងជម្រុញ អភិវឌ្ឍ និងស្ដារឡើងវិញនូវទេសចរណ៍រវាងវៀតណាម-កូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។

ក្នុងការជ្រើសរើសបុគ្គលិកនិងការណែនាំការងារ VKBIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសម្ព័ន្ធក្រុមហ៊ុនកសិកម្មនិងនាំចេញ នាំចូលផលិតផលកសិកម្ម Taeyang របស់ខេត្ត Jeju ប្រទេសកូរ៉េខាងត្បូង ក្នុងការណែនាំ និងជ្រើសរើសបុគ្គលិកតាមរដូវកាល ពលករមានថ្វីដៃនិងជំនាញល្អ និងបុគ្គលិកបច្ចេកទេសក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង អភិវឌ្ឍកិច្ចសហប្រតិបត្តិការនាំចូល និងនាំចេញផលិតផលកសិកម្ម ជលផលនិង ផលិតផលឈើ៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា