Trending now

ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ និងដាណឺម៉ាក ប្រើសេវាកម្មបច្ចេកទេសអាកាសចរណ៍ PIA នៅវៀតណាម

22:44 | 14/06/2021

យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយ KLM Royal Dutch Airlines ជាក្រុមហ៊ុនអាកាសចរណ៍ជាតិហូឡង់ PIA Group នឹងផ្ដល់សេវាកម្មបច្ចេកទេសអាកាសចរណ៍តាមសំណូមពររបស់ KLM។

ក្រុមហ៊ុនអាកាសចរណ៍Vietjet ធ្វើតេស្តការប្រើប្រាស់វិញ្ញាបនប័ត្រសុខភាពអេឡិចត្រូនិក ក្រុមហ៊ុនអាកាសចរណ៍Vietjet ធ្វើតេស្តការប្រើប្រាស់វិញ្ញាបនប័ត្រសុខភាពអេឡិចត្រូនិក
ក្រុមហ៊ុន Bamboo Airway ត្រៀមជាស្រេចសម្រាប់ជើងហោះហើរត្រង់វៀតណាម-អាមេរិក ក្រុមហ៊ុន Bamboo Airway ត្រៀមជាស្រេចសម្រាប់ជើងហោះហើរត្រង់វៀតណាម-អាមេរិក

KLM Royal Dutch Airlines ស្ថិតក្នុងសហព័ន្ធ Air France-KLM និងជាសមាជិកសម្ព័ន្ធភាពអាកាសចរណ៍ SkyTeam។ បណ្ដាគោលដៅរបស់វៀតណាមដែលក្រុមហ៊ុននេះចុះចត រួមមាន ទីក្រុងហាណូយ ទីក្រុង​ហូជីមិញ ទីក្រុង Da Nang ទីក្រុង Nha Trang ទីក្រុង Hue ទីក្រុង Hai Phong និងកោះ Phu Quoc។

ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ និងដាណឺម៉ាក ប្រើសេវាកម្មបច្ចេកទេសអាកាសចរណ៍ PIA នៅវៀតណាម
Great Dane Airlines ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើសេវាកម្មបច្ចេកទេសអាកាសចរណ៍ PIA នៅវៀតណាម (រូបថត៖ vov.vn)

ក្រុមហ៊ុមអាកាសចរណ៍ Great Dane Airlines របស់ដាណឺម៉ាក ក៏ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ PIA Group។ PIA នឹងផ្ដល់សេវាកម្មជូន Great Dane Airlines រួមមាន ការថែរក្សាគ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់យន្ដហោះ Embraer E195 នៅវៀតណាម ជួយគាំទ្រផ្នែកបច្ចេកទេស និងជួសជុលក្រៅផែនការ ការផ្គត់ផ្គង់ឧបករណ៍ និងសេវាកម្មផ្សេងៗ។

យោងតាមអ្នកតំណាង PIA Group បានឲ្យដឹងថា ប្រតិបត្តិការទាំងនេះមិនគ្រាន់តែបង្ហាញពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាង PIA Group និងក្រុមហ៊ុមអាកាសចរណ៍អឺរ៉ុបប៉ុណ្ណោះ ថែមទាំងទទួលស្គាល់ការផ្ដល់សេវាកម្មបច្ចេកទេសអាកាសចរណ៍របស់សម្ព័ន្ធក្រុមហ៊ុន PIA ឲ្យដៃគូអន្តរជាតិទៀតផង៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ