Trending now

គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ

15:38 | 18/05/2021 ហេង វុធ្ធី

យុគសម័យ - ផ្សារ​ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩ បន្ទាប់ពី​បាន​ចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា​ Dong Xuan។នៅ សង្ខាងផ្សារមានវត្ត Huyen Thuyen នៅ​វិថី Hang Khoai និងវិហារ Bach Ma នៅវិថី Hang Buom។

គោលដៅទេសចរណ៍នៅវៀតណាម - ហាណូយដែលជាទីក្រុងដើម្បីសុខសន្តិភាព គោលដៅទេសចរណ៍នៅវៀតណាម - ហាណូយដែលជាទីក្រុងដើម្បីសុខសន្តិភាព
ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ ណែមចៀនបួស Thap Thuyen - ភោជនីយដ្ឋាន Lang Ta នៅទីក្រុងហាណូយ
គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
ផ្សារដុងសួនក្នុងពេលអតិតកាល

ផ្សារ​ Dong Xuanស្ថិតនៅម្ដុំវិថីបុរាណក្រុងហាណូយ។នេះ ​ជាផ្សារមួយដែលផ្សារភ្ជាប់ជាមួយប្រវតិ្តសាស្ត្រកកើតនិងអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់រាជធានីថាំងឡុងពីមុននឹងរដ្ឋធានីហាណូយនាបច្ចុប្បន្ន។កន្លែងនេះ មិនត្រឹមតែមានសកម្មភាពលក់ដូរទំនិញប៉ុណ្ណោះទេថែមទាំងឆ្លុះបញ្ចាំងនូវ តំលៃវប្បធម៌ និងស្មារតីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រុងហា ណូយទៀតផង។

ផ្សារ​ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩ បន្ទាប់ពី​បាន​ចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា​ Dong Xuan។នៅ សង្ខាងផ្សារមានវត្ត Huyen Thuyen នៅ​វិថីHang Khoai និងវិហារ Bach Ma នៅវិថី Hang Buom។ក្រោយពីបានបង្កើតមក ​ផ្សារ​ Dong Xuan ជាក​ន្លែង លក់ដូរទំនិញយ៉ាងអ៊ូអរ ជាពិសេសបន្ទាប់ពីជនបារាំងកសាង​ស្ពាន​​Long Bien គឺសកម្មភាពពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានទីតាំង​អំ​ណោយ ផលអំពីផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក។នាគ្រាដំបូងផ្សារ Dong Xuan ត្រូវ បាន​សាងសង់លើផ្ទៃដី២ហ្មឺនម៉ែត្រក្រឡាដោយប្រក់ស័ង្កសីដែលមានទ្វារ ជាច្រើនសំរាប់អតិថិ​ជននិងអាជីវករចេញចូលទិញលក់ទំនិញបានងាយ ស្រួល។

គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
ផ្សារដុងសួនក្នុងពេលអតិតកាលនិងបច្ចុប្បន្នកាល

នាឆ្នាំ១៩៩៤ អគិ្គភ័យឆាបឆេះផ្សារ Dong Xuan ហើយគេបានកសាង​ ឡើងវិញ​អស់រយៈពេល២ឆ្នាំគឺពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៦។នាបច្ចុប្បន្ន ផ្សារ Dong Xuan ​មាន កំពស់៣ជាន់ ទទឹង៧៣, ៥ម៉ែត្របណ្ដោយ ១៣០,៥ម៉ែត្ររួ មជាមួយប្រព័ន្ធជណ្ដើរយន្តទំនើប។តាមលោកDo Xuan Thuy អគ្គនាយក ក្រុមហ៊ុនភាគហ៊ុន Dong Xuan បាន​ឲ្យ​ដឹង​ថា “ កន្លងទៅនេះក្រុមហ៊ុនភាគហ៊ុន Dong Xuan ជាអង្គភាពគ្រប់គ្រង ផ្សារហើយបន្ត​រក្សានិងអភិវឌ្ឍន៍ផ្សារ Dong Xuanតាមបែបផ្សារប្រពៃណី របស់វៀតណាម។ នាពេល​ខាង​​មុខយើងខ្ញុំនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ នៃផ្សារឲ្យបានគ្រប់គ្រាន់ថែម​ទៀត​ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុង និន្នាការអភិវឌ្ឍន៍។ក្នុងបញ្ហាគ្រប់គ្រងអាជីវករគឺយើងខ្ញុំប្រមូលផ្ដុំលើការ កសាងអរិយធម៌ពាណិជ្ជកម្មក្នុងសកម្មភាពអាជីវកម្មរបស់ផ្សារ កសាង វប្បធម៌ក្នុងការជួបប្រាស្រ័យក្នុងគោលបំណងបង្ហាញនូវសុជីវធម៌របស់អ្នកហាណូយ”។

គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
ផ្សារដុងសួន

ភ្ញៀវទេសចរនៅក្នុងស្រុកនិងបរទេសពេលមកទស្សនារដ្ឋធានីហាណូយម្ដងៗតែងតែមកកាន់ផ្សារ Dong Xuan ដើម្បីទស្សនានិងទិញឥវ៉ែឥវ៉ាន់។ផ្សារនេះស្ថិត នៅម្ដុំវិថី​បុរាណមាន​ជាអាទិ៍ វិថី Hang Ngang វិថីHang Dao វិថីHang Bong វិថីHang Gaiហើយ​នៅជិតនឹងបឹង​ Guom (សងដាវ)ដែលជាអំណោយផលសំរាប់ការទស្សនា​តំបន់​កណ្ដាលទីក្រុង។លោក Do Xuan Thuyឲ្យដឹងទៀតថា“ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះចំនួនភ្ញៀវមកទស្សនាផ្សារ DongXuan ​កាន់​តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នាឆ្នាំ២០១៦មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៤សែននាក់មកទស្សនានិងទិញលក់ទំនិញ។ផ្សារ Dong Xuan មិនត្រឹមតែ​ជា​មជ្ឈម​ណ្ឌល​ពាណិជ្ជកម្ម ជាផ្សារលក់ដុំប៉ុណ្ណោះទេតែថែមទាំងជា ទីកន្លែងមកទស្សនាក្នុងសកម្មភាពទេសចរណ៍នៃក្រុងហាណូយទៀតផង”។

គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
ខាងក្នុងផ្សារដុងសួន

ផ្សាររាត្រី Dong Xuan ត្រូវបានបង្កើតឡើងនាឆ្នាំ២០០៣។អញ្ជើញមកកាន់ ផ្សារនេះ​ នាពេលយប់អ្នកផងអាចទិញកលក់ទំនិញ ពិសារម្ហូបអាហារ ហើយ បានទស្សនាការសំដែងសិល្បៈប្រជាប្រិយវៀតណាមដូចជាចំរៀង Xam Cheo និង Quan Ho ទៀតផង៕

ហេង វុធ្ធី

VNtrip.vn/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ