អ្នកជំនាញ៖ កំណត់ទូតរបស់អូស្ត្រាលីចំពោះសមុទ្រខាងកើតគឺជាជ័យជំនះនៃច្បាប់អន្តរជាតិ

23:38 2020/07/30

យុគសម័យ - យោងតាមលោកវេជ្ជបណ្ឌិត Bec Strating កំណត់ទូតរបស់អូស្រ្តាលីដែលបានផ្ញើទៅអង្គការសហប្រជាជាតិ «គឺផ្តោតលើទិដ្ឋភាពច្បាប់ច្រើនជាងការរិះគន់ចំពោះអំពើ»។

អ្នកជំនាញ៖ កំណត់ទូតរបស់អូស្ត្រាលីចំពោះសមុទ្រខាងកើតគឺជាជ័យជំនះនៃច្បាប់អន្តរជាតិ
កោះ Phu Lam (Woody Island) ដែលជាកោះធំជាងគេនៅប្រជុំកោះ Hoang Sa (Paracel Island) ត្រូវបានកាន់កាប់ដោយប្រទេសចិនដោយខុសច្បាប់។ (ប្រភព៖ Google Earth)

អូស្រ្តាលីទើបតែបានបង្ហាញជំហរថ្មីលើបញ្ហាសមុទ្រខាងកើតតាមរយៈកំណត់ទុតមួយបានផ្ញើទៅអង្គការសហប្រជាជាតិដែលបានច្រានចោលការទាមទាររបស់ចិននៅសមុទ្រខាងកើត។ អ្នកជំនាញអូស្រ្តាលីជឿជាក់ថាកំណត់ទូតនេះបង្ហាញពីទស្សនៈរឹងមាំរបស់អូស្រ្តាលីចំពោះច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ។ ជម្លោះនៅសមុទ្រខាងកើតនិងការទាមទារនិងសកម្មភាពណាមួយដែលមិនគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ត្រូវបានបដិសេធនិងមិនត្រូវបានទទួលស្គាល់។

នៅក្នុងអត្ថបទដែលបានចុះផ្សាយនៅលើគេហទំព័រ The Interpreter លោកវេជ្ជបណ្ឌិត Bec Strating អ្នកស្រាវជ្រាវជម្លោះដែនសមុទ្រនៅអាស៊ីនិងជានាយកស្តីទីនៃមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ La Trobe ប្រទេសអូស្ត្រាលី បានលើកឡើងថាកំណត់ទូតដែលអូស្ត្រាលីបានផ្ញើទៅអង្គការសហប្រជាជាតិមានពាក្យដែល «ផ្តោតលើទិដ្ឋភាពច្បាប់ច្រើនជាងការរិះគន់ចំពោះអំពើ»។

ការដកស្រង់នូវការទាមទារអធិបតេយ្យភាពនិងសកម្មភាពមិនសមហេតុផលដែលផ្ទុយនឹងបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ឆ្លុះបញ្ចាំងនូវអ្វីដែលអូស្រ្តាលីចង់សង្កត់ធ្ងន់នោះគឺ ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋានច្បាប់ទេ។

លោកវេជ្ជបណ្ឌិត Bec Strating បានបញ្ជាក់ថាកំណត់ទូតរបស់អូស្រ្តាលីទៅកាន់អង្គការសហប្រជាជាតិចំពោះសមុទ្រខាងកើតគឺជា «ជ័យជំនះតូចមួយនៃច្បាប់អន្តរជាតិដែលបង្ហាញពីការអភិវឌ្ឍនូវវិធីសាស្រ្តរួមមួយនៅសមុទ្រខាងកើត។ វិធីសាស្រ្តនេះពង្រឹងច្បាប់សមុទ្រដែលមានស្រាប់ដោយមិនបន្ថែមអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់»។

ទន្ទឹមនឹងនេះដែរលោក Micheal Shoebridge ប្រធានកម្មវិធីការពារជាតិយុទ្ធសាស្ត្រនិងសន្តិសុខនៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីដែលជាទីភ្នាក់ងារស្រាវជ្រាវគោលនយោបាយឈានមុខគេមួយរបស់អូស្រា្តលីបានឲ្យដឹងថា កំណត់ទូតរបស់អូស្រ្តាលីបានផ្ញើទៅកាន់អង្គការសហប្រជាជាតិ «គឺជាដំណឹងល្អមិនត្រឹមតែសម្រាប់ប្រទេសដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើតប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ច្បាប់អន្តរជាតិនិងសេរីភាពនៃការធ្វើនាវាចរណ៍ដើម្បីទប់ស្កាត់នឹងប្រទេសនានាដែលមានមហិច្ឆិតាក្នុងការពង្រីកភាពជាម្ចាស់របស់ពួកគេតាមរយៈសកម្មភាពយោនីនិយមនិងការបង្ខិតបង្ខំ» ។

លោក Michael Shoebridge បានលើកឡើងថាកំណត់ទូតអូស្ត្រាលីបានផ្ញើទៅអង្គការសហប្រជាជាតិក៏បាន       «បង្កើតមូលដ្ឋានគ្រឹះដើម្បីរារាំងប្រទេសចិនពីការបង្កើនសកម្មភាពដើម្បីគ្រប់គ្រងអង្គភាពខុសច្បាប់នៅក្នុងសមុទ្រខាងកើត» ។

ទន្ទឹមនឹងនេះដែរ «ការបញ្ជាក់របស់អូស្រ្តាលីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដែលមិនទទួលស្គាល់ចំពោះការខិតខំរបស់ចិនក្នុងការបង្កើតអធិបតេយ្យភាពនិងសិទ្ធិចាត់ចែងលើដែនទឹកដែលមានជម្លោះនិងអង្គភាពនានា ដែលមានសារសំខាន់ព្រោះវាបានរារាំងចិនមិនឱ្យចាត់វិធានការប្រកាសតំបន់កំណត់អត្តសញ្ញាណការពារអាកាស (AIDZ) ដោយដឹងថាកិច្ចប្រឹងប្រែងនេះខុសច្បាប់និងគ្មានមូលដ្ឋានច្បាប់»៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll