បារាំងបានបញ្ជូននាវាចម្បាំងទៅសមុទ្រខាងកើត

10:44 | 21/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

គេហទំព័រព័ត៌មានកងទ័ពជើងទឹក បានឲ្យដឹងថានាវាទាំងនេរះ នឹងចូលមកកាន់សមុទ្រខាងកើចំនួនពីរដង ហើយក៏ចូលរួមក្នុងធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុននៅខែឧសភាឆ្នាំ ២០២១ ។

នាវាពិឃាត Surcouf របស់បារាំង។

នាថ្ងៃទី ១៩ ខែកុម្ភៈ នាវាចម្បាំងTonnere និងនាវាពិឃាត Surcouf របស់បារាំង បានចាកចេញពីកំពង់ផែ Toulon ហើយចេញដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងរយៈពេល ៣ ខែ។ គេហទំព័រព័ត៌មានកងទ័ពជើងទឹក បានឲ្យដឹងថានាវាទាំងអស់នេះ នឹងធ្វើដំណើរទៅកាន់សមុទ្រខាងកើតចំនួនពីរដង ហើយក៏ចូលរួមក្នុងធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុននៅខែឧសភាឆ្នាំ ២០២១ ។ លោកមេនាវឹក Arnaud Tranchant មេបញ្ជាការនាវា Tonnere បានឲ្យដឹងថាកងទ័ពជើងទឹកបារាំងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយក្រុមទាំង៤ Quads រួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីផងដែរ។

ក្រុមអ្នកជំនាញបានអះអាងថា បារាំងនឹងពង្រឹងគោលជំហររបស់ខ្លួនបន្ថែមទៀតដើម្បីប្រឆាំងជំទាស់ទៅនឹងការទាមទារខុសច្បាប់របស់ចិននៅសមុទ្រខាងកើត តាមរយៈការបង្កើនសកម្មភាពយោធានៅក្នុងតំបន់នេះផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
កម្ពុជាឈានឆ្លងផុតបង្គោលចរ ១ លានតោនអង្ករនាំចេញជាលើកដំបូង
ក្រុម K51 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ បន្ថែមទៀតនៅខេត្ត Dak Lak និងប្រទេសកម្ពុជា
អង្គការ "បេះដូងដើម្បីបេះដូង" ប្រគល់បរិក្ខារពេទ្យតម្លៃ ១ លានអឺរ៉ូ ជូនមន្ទីរពេទ្យ Da Nang

អានច្រើនបំផុត