ចិន​និងឥណ្ឌាឯកភាពគ្នា កាត់បន្ថយភាពតានតឹងតាមព្រំដែន

15:28 | 12/09/2020 (ហេង វុធ្ធ)

កងកម្លាំងនៃប្រទេសទាំងពីរចិននិងឥណ្ឌានៅតាមព្រំដែនបន្តមានការសន្ទនាគ្នា ដកកងទ័ពរបស់ខ្លួនឱ្យបានឆាប់ៗ រក្សាចម្ងាយសមស្រប និងកាត់បន្ថយភាពតានតឹង។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar (រូបថត៖VNA)

យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី ១១ ខែកញ្ញាដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃទី ១០ ខែកញ្ញានៅទីក្រុងម៉ូស្គូ (រុស្ស៊ី) នោះ ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀង ៥ ចំណុច ស្ដីពី ការវិវត្តនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរក៏ដូចជាទំនាក់ទំនងទ្វេភាគីផងដែរ។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាថា កងកម្លាំងនៃប្រទេសទាំងពីរនៅតាមព្រំដែនបន្តមានការសន្ទនាគ្នា ដកកងទ័ពរបស់ខ្លួនឱ្យបានឆាប់ៗ រក្សាចម្ងាយសមស្រប និងកាត់បន្ថយភាពតានតឹង។ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពពន្លឿនការបញ្ចប់វិធានការថ្មីដើម្បីកសាងជំនឿទុកចិត្តគ្នា ថែរក្សានិងលើកកំពស់សន្តិភាពនិងសន្តិសុខនៅតាមតំបន់ព្រំដែន រវាងឥណ្ឌានិងចិនផងដែរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
គ្រូពេទ្យវៀតណាមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៥០០ នាក់
ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng

អានច្រើនបំផុត