កូរ៉េ​ខាង​ជើង​រិះគន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​ជុំវិញ​​សមយុទ្ធ​យោធា​រួម​ជាមួយ ​US

07:26 2020/01/16

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​រិះគន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​ជុំវិញ​សមយុទ្ធ​យោធា​រួម​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​អាមេរិក​ ដោយ​ចាត់​ទុក​រដ្ឋមន្ត្រី​រូប​នេះ​​ថា​ គ្មាន​អំណាច​សម្រេច​ទៅ​លើ​ជោគ​វាសនា​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​ក្រុម​សម្ព័ន្ធមិត្ត​នោះ​ទេ​។ ​

កូរ៉េ​ខាង​ជើង​រិះគន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​ជុំវិញ​​សមយុទ្ធ​យោធា​រួម​ជាមួយ ​US

 

លោក​រដ្ឋមន្ត្រីការ​ពា​រ​ជាតិ JeongKyeong-doo ចូលរួម​ជំនួប​ស្តីពី​ថវិកា​នៅ​សភា។ (ប្រភព៖​ Yonhap)

 

Meari ជា​វេបសាយ​មួយ​ក្នុង​ចំណោម​វេបសាយ​ព័ត៌មាន​នៃ​ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​រិះគន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ JeongKyeong-doo ​ថា​ ចាញ់​ប្រៀប​ទាហាន​អាមេរិក ​ដោយសារ​ខ្វះ​អំណាច​ ហើយ​បាន​និយាយ​ថា ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ហើយ​នៅ​ចុង​បញ្ចប់​ អាមេរិក​ជា​អ្នក​សម្រេច​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​បាន​និយាយ​ថា​៖ ​«ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នោះ យោធា​កូរ៉េ​ខាង​ត្បូង​ក៏​គ្មាន​អំណាច​អ្វី​ទាំង​អស់​ដើម្បី​សម្រេច​ទៅ​លើ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​នោះ​ដែរ​»។

ការ​រិះគន់​នោះ​បាន​កើត​ឡើង​រយៈពេល ​២ ​ថ្ងៃ ​ក្រោយ​ពី​​លោក ​Kim Kye-gwan ​អតីត​អ្នក​ចរចា​នុយក្លេអ៊ែរ​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង ​សើច​ចំអក​កិច្ច​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​សម្រប​សម្រួល​ការ​ចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ព្យុងយ៉ាង។

កូរ៉េ​ខាង​ជើង​កំពុង​បង្កើន​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​ពួក​គេ ​និង​ការ​បង្ហាញ​អាវុធ​​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ដោយ​​និយាយ​ថា ​ខ្លួន​នឹង​មិន​ចរចា​ទេ​​បើ​សិន​ក្រុង​វ៉ាស៊ីនតោន​មិន​បញ្ឈប់​គោល​​​នយោបាយ​បង្ក​អរិភាព​ប្រឆាំង​​​កូរ៉េ​ខាង​ជើង​​។ ជា​យូរ​មក​ហើយ ក្រុង​ព្យុងយ៉ាង​​ចាត់​ទុក​សមយុទ្ធ​ជា​ការ​ហាត់​​សម​​ឈ្លាន​ពាន៕

(ប្រភពព័ត៌មាន: postkhmer)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll