Trending now

កូរ៉េខាងត្បូងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនិងលើកកម្ពស់តួនាទីរបស់សេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

11:35 | 10/09/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានអំពាវនាវសុំការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីបន្តការសន្ទនាជាមួយប្រទេសកូរ៉េខាងជើងនិងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។

កូរ៉េខាងត្បូងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនិងលើកកម្ពស់តួនាទីរបស់សេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ «ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវនិងបន្តការសន្ទនាឡើងវិញក្នុងពេលឆាប់ៗនេះរដ្ឋមន្ត្រីការបរទេសលោកស្រី Kang បានអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នៅពេលដែលការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដូចជាជំងឺកូវិដ១៩ បានលេចចេញមក រដ្ឋមន្ត្រីការបរទេសកាងបានបញ្ជាក់ថាកិច្ចប្រឹងប្រែងនិងឆន្ទៈមិនផ្លាស់ប្តូររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើងនិងសម្រេចបាន វឌ្ឍនភាពក្នុងទំនាក់ទំនងអន្តរកូរ៉េតាមរយៈកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើសកម្មភាពដាច់ដោយឡែកសុខភាពនិងមនុស្សធម៌»។

កូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ដោយអំពាវនាវឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធីលើផ្លូវសមុទ្រយុទ្ធសាស្ត្រនេះតាមរយៈការសន្ទនា លោកស្រី Kang បានlលើកឡើងថាសន្តិភាពនិងស្ថិរភាពនៅសមុទ្រ បូព៌ាមានសារៈសំខាន់ណាស់ចំពោះភាពរុងរឿងនៃតំបន់។

អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូងក៏បានសម្តែងនូវការរំពឹងទុកផងដែរថាការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនិងការធ្វើឲ្យវត្តមានយោធាលើសមុទ្រខាងកើតនឹងត្រូវបានអនុវត្តនិងពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រខាងកើតជាក់លាក់និងស្របតាមច្បាប់អន្តរជាតិ៕


(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍