Trending now

ខេត្ត Quang Binh បង្ហាញផលិតផលទេសចរណ៍ថ្មី “រកឃើញរូង Vom - រូង Gieng Vooc ”

23:07 | 25/10/2018 (រូបថតនិងវីដេអូ Phong Nha Discovery សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ផលិតផលទេសចរណ៍ថ្មី “រកឃើញរូង Vom - រូង Gieng Vooc ” នៅតំបន់សួនឧទ្យានជាតិ Phong Nha – Ke Bang នៃខេត្ត Quang Binh ទើបនឹងបានបង្ហាញជាសាធារណចាប់ពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨។


តាមផែនការ ផលិតផលទេសចរណ៍ រួមមានកម្មវិធីទស្សនាចំនួនពីរ គឺដំណើរទស្សនាក្នុងរយៈពេល១ថ្ងៃនិងដំណើរទស្សនាក្នុងរយៈពេលពីរថ្ងៃនិង១យប់។ ភ្ញៀវទេសចរនឹងបានឆ្លងកាត់នូវសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា ៖ លុយទឹក ឆ្លងកាត់ចំណត់ បោះជុំរំគេងក្នុងព្រៃ និងទៅទស្សនាប្រព័ន្ធគុហារដ៏រហោស្ថាន សម្បើមដ៏អច្ចារ្យនិងប្រព័ន្ធអេកូឡូស៊ី រុក្ខជាតិដ៏សម្បូរបែប។

រូង Vom

រូង Vom មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីផ្លូវលំហូជីមិញភាគខាងលិច។ ទ្វាររូង មានទទឹង ១០០ ម៉ែត្រ និងកំពស់ ៥០ មែត្រ ហើយខាងមុខមានបឹងមួយឆ្លងកាត់ទ្វាររូង។ រូង Gieng Vooc មានចម្ងាយពីមណ្ឌលអេកូឡូស៊ីជ្រោះទឹក Mooc (Phong Nha Ke Bang) គឺប្រហែល ១ គីឡូម៉ែត្រទៅភាគអាគ្នេយ៍ ដោយប្រវែង ៤០០ម៉ែត្រ នៅក្នុងគុហាដែលមានជ្រោះនិងបឹងចំនួនបួន។

រូប Gieng Vooc ដ៏ស្អាតអស្ចារ្យ

ផលិតផលទេសចរណ៍រកឃើញរូង Vom - រូង Gieng Vooc” ដែលត្រូវបានគេយកទៅធ្វើអាជីវកម្មនឹងទាក់ទាញអ្នកទេសចរជាច្រើន ជាពិសេសអ្នកទេសចរអន្តរជាតិដោយសារលក្ខណៈអំណោយផលរបស់រូងនេះតែម្តង៕

(រូបថតនិងវីដេអូ Phong Nha Discovery សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(រូបថតនិងវីដេអូ Phong Nha Discovery សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម