កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវ ស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹង

06:43 2020/05/11

យុគសម័យ - កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវ ស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹងយុគសម័យ - កោះក្វានឡាន (Quan Lan) គឺជាកោះដ៏ធំមួយនៅស្រុកកោះ វ៉ាន់ដុន (Van Don) ខេត្តក្វាងនិញ (Quang Ninh) ដែលមានចម្ងាយជិត ២០០ គីឡូម៉ែត្រពីភាគឦសាន នៃទីក្រុងហាណូយ។

កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវ ស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹង

កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹង

ពីកំពង់ផែ Cai Rong (ស្រុកវ៉ាន់ដុន) ធ្វើដំណើរដោយរថភ្លើងល្បឿនលឿនអស់រយៈពេល ជាងមួយម៉ោងនៅតាមឆ្នេរសមុទ្រភ្ញៀវទេសចរអាចចាប់ផ្តើមការធ្វើដំណើរស្វែងរកកោះដ៏ស្រស់ស្អាតមួយនេះ។ កោះក្វាន់ឡានគឺជាតំបន់ដែលទទួលអំណោយផលជាច្រើនពីធម្មជាតិ។

 

ទឹកថ្លាឈ្វង់នៅស្រុកកោះ Quan Lan 

ទីនេះមិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដែលមានជាយូរលង់ណាស់មកហើយដូចជាកំពង់ផែបុរាណ វ៉ាន់ដុន - ប្រាសាទវ៉ានហៃ (Van Hai) វិមាន ក្វានឡាន មានដើមឈើឈើដ៏ធំសម្បើមនិងស្នាដៃនៃលំនាំឆ្លាក់នាគ ហង្សមាសតាំងពីសម័យរាជវង្ស Ly និងវត្តក្វានឡាន ជាដើម។

 

ពីកំពង់ផែ Cai Rong (ស្រុកវ៉ាន់ដុន) ធ្វើដំណើរដោយកប៉ាលល្បឿនលឿនអស់រយៈពេលជាងមួយម៉ោងទៅកាន់កោះ Quan Lan

ម្យ៉ាងវិញទៀតកោះមីញចូវ-ក្វាន់ឡាន (Minh Chau – Quan Lan)  ត្រូវបានគេប្រសិទ្ធ នាមថាជាគុជភ្លឺនៃស្រុកវ៉ាន់ដនហើយបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយដោយ   មានរលកសមុទ្រកល្មមៗដូច្នេះវាសមស្របសម្រាប់កុមារនិងស្ត្រីក៏ដូចជាអ្នកដែលចង់ហាត់ ហែលទឹកនៅសមុទ្រផងដែរ។

 

 

វត្តក្វានឡាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យទេសចរណ៍មានការរីកចម្រើន ខណៈដែលភ្ញៀវទេសចរ បានមកដល់កោះនេះដើម្បីចូលរួមក្នុងផលិតផលទេសចរណ៍“ មួយថ្ងៃក្នុងនាមជាអ្នកនេសាទ” នៅកោះក្វាន់ឡាន បទពិសោធន៍ជាមួយប្រជានេសាទ ហើយចូលរួមជាមួយពួកគេក្នុង ការនេសាទ ជីកលៀសនិងរីករាយនឹងសមិទ្ធិផលផ្ទាល់ខ្លួនរបស់អ្នក។

 

ទេសភាពឆ្នេរសមុទ្រ Bai Tu Long នៅតាមផ្លូវទៅកោះ Quan Lan

គំរូទេសចរណ៍នេះ បានរួមចំណែកក្នុងការគាំទ្រដល់ប្រជាជនក្នុងតំបន់ថែរក្សាមុខរបរប្រពៃណីនិងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ៕


(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll