កូនក្រមុំជនជាតិវៀតណាម នៅប្រទេសកូរ៉េខាងត្បូងបង្រៀនកូន ៗ ឱ្យឆ្ពោះទៅស្រុកកំណើត

16:08 2020/10/16

យុគសម័យ - មានមោទនភាពដ៏អស្ចារ្យចំនួន ២ ចំណុច នៅពេលនិយាយដល់សហគមន៍ជនជាតិវៀតណាម នៅប្រទេសកូរ៉េខាងត្បូង។ ទីមួយកូនក្រមុំជនជាតិវៀតណាមជាសកម្មក្នុងការបង្រៀនកូន ៗ របស់ពួកគេអំពី ក្រៅពីប្រទេសកូរ៉េខាងត្បូង ពួកគែក៏មានស្រុកកំណើតទីពីរគឺជាប្រទេសវៀតណាម។ ទីពីរ សហគមន៍ជនជាតិវៀតណាម នៅប្រទេសកូរ៉េខាងត្បូងគឺជាសហគមន៍ឈានមុខគេក្នុងការអំពាវនាវនិងជួយឧបត្ថម្ភយុទ្ធជននិងកងទ័ពដែលឈរជើងនៅកោះ Truong Sa ( Spratlys)” ។

កូនក្រមុំជនជាតិវៀតណាម នៅប្រទេសកូរ៉េខាងត្បូងបង្រៀនកូន ៗ ឱ្យឆ្ពោះទៅស្រុកកំណើត

នេះគឺជាការចែករំលែករបស់លោក Ngo Trinh Ha អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេស​នៃក្រសួងការបរទេស ក្នុងពិធីចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី កិច្ចសហប្រតិបត្តិការរវាង​សមាគមន៍ទំនាក់ទំនង​រវាង​ជន​វៀតណាម នៅឯបរទេសជាមួយមជ្ឈមណ្ឌលវប្បធម៌​ពុទ្ធសាសនា​វៀតណាម នៅប្រទេសកូរ៉េខាងត្បូងនិងសមាគមពុទ្ធបរិស័ទ វៀតណាម​នៅប្រទេសកូរ៉េខាងត្បូង ដែល​ទើបតែបានប្រព្រឹត្តទៅ​នៅរដ្ឋធានី  Ha Noi។

 

លោក Ngo Trinh Ha អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុក ជនវៀតណាម នោឯប​រទេសនៃក្រសួងការបរទេស។ (រូបថត៖ Pham Ly)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នោឯប​រទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមាគម ទំនាក់ទំនងរវាងជនវៀតណាម នៅឯបរទេស ​ដើម្បីអនុវត្តគម្រោង​ជាច្រើន អនុវត្តការងារដែល​បក្ស​និងរដ្ឋប្រគល់ឲ្យ​។ តាមរយៈ​សមាគម​នេះ​គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នោឯប​រទេស​បានស្តាប់យោបល់របស់បងប្អូនអាណិក​ជនវៀតណាម ​ បន្ទាប់មក​​រាយការណ៍អំពី​ការផ្តល់​យោបល់គោលនយោបាយ​សម្រាប់បក្សនិងរដ្ឋ ដើម្បី​ផ្សារភ្ជាប់​បងប្អូនអាណិកជន​ជាមួយ​ប្រទេសកំណើត។

នៅពេលជំងឺ Covid-19  បានកើតឡើង សមាគមទំនាក់ទំនង​រវាង​ជន​វៀតណាមនៅឯបរទេស បានសម្របសម្រួលជាមួយ​ ​គណៈកម្មាធិការរដ្ឋទទួល​បន្ទុកជនវៀតណាម នោឯប​រទេស​  ដើម្បី​រៀបចំការ​ប្រគល់ម៉ាស់វេជ្ជសាស្ត្រ។ ហេតុ​ដូច្នេះ  រហូតមកដល់​ពេល​នេះការគាំទ្រម៉ាស់ដល់ប្រជាជនវៀតណាម​​នៅឯបរទេស​ចំនួន ៦០០,០០០ កេស ថ្នាំ ឧបករណ៍ការពារវេជ្ជសាស្ត្រ ​និង​ថវិកា​មានទឹក​ប្រាក់​ ២០០.០០០ ដុល្លារអាមេរិក ។

ចែករំលែកអំពីសហគមន៍ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូង លោក Ngo Trinh Ha បាននិយាយថា​មាន ជនជាតិវៀតណាម​ចំនួន ២០០០០០ នាក់ដែលកំពុងរស់នៅនិងធ្វើការនៅ​កូរ៉េខាងត្បូង ដែលក្នុងនោះកូនក្រមុំមានប្រមាណ ៤ ម៉ឺននាក់ ...

“ មានមោទនភាពដ៏អស្ចារ្យចំនួន ២ ចំណុច​នៅពេលនិយាយដល់​សហគមន៍ជនជាតិវៀតណាមនៅកូរ៉េខាងត្បូង។ ទីមួយកូនក្រមុំជនជាតិវៀតណាមជាសកម្មណាស់ក្នុងការបង្រៀនកូន ៗ របស់ពួកគេអំពី ស្រុកកំណើតទីពីរ (ប្រទេសវៀតណាម) ក្រៅពី​កូរ៉េខាងត្បូង​និងតែងតែឆ្ពោះទៅកាន់​ឫសគល់របស់​ជនជាតិវៀតណាម។ ទីពីរ​សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង​គឺជាសហគមន៍ឈានមុខគេក្នុងការអំពាវនាវនិងគាំទ្រដល់យុទ្ធជននិងកងួទ័ព​ដែល​ឈរជើង​នៅ​លើកោះ Truong Sa ( Spratlys)”។ មិនត្រឹមតែប៉ុណ្ណោះសហគមន៍​ប្រាជ្ញាជន​វៀតណាមនៅកូរ៉េខាង​ត្បូងក៏រៀបចំសិក្ខាសាលា ដើម្បីអញ្ជើញមន្ត្រីកូរ៉េខាងត្បូងចូលរួម ផងដែរ។ បញ្ចុះបញ្ចូល​និងអំពាវនាវឱ្យអ្នកជឿនលឿនឬប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងគាំទ្រអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះ” ។

  “នៅប្រទេសកូរ៉េខាងត្បូងមានមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀនិងសមាគមពុទ្ធបរិស័ទជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូង។ តាមរយៈជួយគាំទ្រប្រជាជនក្នុងសាសនា យើង​នឹងនាំប្រជាជន​ឆ្ពោះទៅស្រុកកំណើត រក្សាអត្តសញ្ញាណជាតិ” លោក Ngo Trinh Ha ចែក​រំលែក  ./.

 

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll