៥០០ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ «ក្មេងធំឡើងលើរលកសមុទ្រ» (វគ្គទី៧)

12:44 2020/10/08

យុគសម័យ - នៅលើទូកនេសាទក្នុងដែនទឹក Hoang Sa ក៏មានយុវជនជាច្រើននាក់ដែលមានអាយុ ២០ ឆ្នាំ ដែលធ្លាប់ធ្វើដំណើរនៅលើសមុទ្រដែរ។ ពួកគេត្រូវបានគេនិយាយថាជា“ថ្នាល សមុទ្រ” ដើម្បីស្នងបន្តអាជីពរបស់មាតាបិតារបស់ខ្លួននៅលើសមុទ្រ។

៥០០ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ «ក្មេងធំឡើងលើរលកសមុទ្រ» (វគ្គទី៧)
៥០០ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ «ក្មេងធំឡើងលើរលកសមុទ្រ»

កុំទៅសមុទ្រហើយនៅតែដេកនៅលើកប៉ាល់

កប៉ាល់របស់យើងខ្ញុំត្រូវបានភ្ជាប់ជាមួយកប៉ាល់ QB91784 ។ នៅលើទូកនៅពេលនេះមានអ្នកនេសាទចំនួន ២៣ នាក់ដែលក្នុងនោះមានក្រុមមួយកំពុងលក់ត្រីចេញពីខាងមុខកប៉ាល់។ នៅខាងក្រោយមានក្រុមមួយទៀត នៅតែមមាញឹកធ្វើម្ហូបរៀបចំអាហារពេលព្រឹករបស់សម្រាប់សមាជិកទាំងអអស់នៅក្នុងកប៉ាល់នេះ។ ខ្ញុំបានរត់ទៅខាងក្រោយទូកដោយមានបំណងចង់ដឹងថាតើការដឹកជញ្ចូនរបស់នាវានេសាទគឺយ៉ាងម៉េចដែរ។ នៅពេលយុវជនទាំងនេះងើបមុខឡើង ខ្ញុំកកខ្លួនវិញ ពីព្រោះពួកគេទាំងអស់នៅតែក្មេងពេក។ នៅពេលឃើញខ្ញុំដាក់កាមេរ៉ាឡើងដើម្បីថតរូបពួកគេទាំងអស់គ្នាបានរត់ចេញហើយបែរមុខចេញដើម្បីចៀសវាងកាមេរ៉ាព្រោះ…ពួកវាខ្លាចត្រូវបានគេថតរូបតែម្តង។ វាពិតជាពិបាកខ្លាំងណាស់ ដែលខ្ញុំអាចសាកសួរអំពីយុវជន Nguyen Thanh Loi (អាយុ ១៧ ឆ្នាំ)។ ក្មួយនេះមានបទពិសោធប្រមាណ ២ ឆ្នាំនៃការធ្វើនេសាទមនៅលើសមុទ្រនៅកោះ Hoang Sa។ នៅពេលសួរអំពីស្ថានភាពរបស់ខ្លួន ក្មួយ Loi គ្រាន់តែញញឹមហើយនិយាយថា៖ ក្មួយបានដើរតាមបងប្អូនប្រុសស្រីរបស់ខ្ញុំពីភូមិទៅកាន់ធ្វើការនៅលើសមុទ្រ។ ការងាររបស់ខ្ញុំគឺចំអិនម្ហូប និងធ្វើការងារបន្ថែមទៀតដូចជាសំអាតកប៉ាល់ និងរៀបចំសំណាញ់ជាដើម ប៉ុន្តែក៏ចាប់ផ្តើមធ្វើការនៅចំមុខកប៉ាល់ ដូចជាទាញសំណាញ់ដើម្បីចាប់ត្រី។

មានក្មេងប្រុសម្នាក់ទៀតឈ្មោះ Duc (អាយុ ១៧ ឆ្នាំ) ។ ក្មួយ Duc មិនដឹងថាឈ្មោះនាមត្រកូល់របស់ខ្លួនជាអ្វី ក៏ដូចជាមិនដឹងថាមាតាបិតារបស់ខ្លួនជានរណាទៀតផង។ ក្មួយនេះមិនចេះអក្សទៀតទេ។ នៅក្នុងរឿងរបស់អ្នកនេសាទនៅលើទូក ខ្ញុំបានស្តាប់អំពីរឿងសោកសៅរបស់ Duc ជាច្រើនដែរ។ កាលពីជាង ១០ ឆ្នាំមុន លោក Duc បានដើរអនាថានៅជុំវិញកំពង់ផែនេសាទក្នុងឃុំ Hai Linh (ស្រុក Quang Ninh ខេត្ត Quang Binh) ពេលខ្លះប្រមូលត្រីនៅពេលសុំទាន។ ទោះបីប្រជាជននៅតាមមាត់សមុទ្រ មិនទាន់ក្លាយជាអ្នកមាននៅឡើយទេ ប៉ុន្តែពួកគេស្រលាញ់មនុស្សដូច្នេះពួកគេក៏ឱបក្រសោបដើម្បីឱ្យគាត់អាចរស់នៅដូចធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសារគ្មានឪពុកម្តាយ Duc ក៏បានដាក់ពាក្យសុំទៅធ្វើនេសាទនៅលើសមុទ្រតាំងពីអាយុ ១៣ ឆ្នាំ។ នៅពេលនោះ គាត់គ្រាន់តែជាអ្នកជាងជំនួយការម្នាក់ត្រូវបានគេគិតពិន្ទុបាន ៥/២០ ។ យោងទៅតាមបទបញ្ជារបស់កប៉ាល់ ការងាររបស់អ្នកនេសាទត្រូវបានគណនាតាមពិន្ទុតែម្តង។ ពិន្ទុដែលខ្ពស់ជាងគេនៅក្នុងកប៉ាល់គឺជាមេនាវិកនិងអ្នកធ្វើការបោះសំណាញ់នៅមុខក្បាលទូកដែលមាន ២០ ពិន្ទុ។ នាបច្ចុប្បន្ន Duc មានពិន្ទុ ១៧ ដែលស្មើនឹងអាយុរបស់គាត់។ លោក Nguyen Thanh Huy ដែលជាម្ចាស់កប៉ាល់បានចាត់ទុកថា ជា Duc ជាមនុស្សមានភាពរហ័សរហួននិងមានការទ្រាំនឹងរលកដ៏ល្អ។ វាត្រូវការពេលវេលានិងការតស៊ូជាច្រើនដើម្បីបញ្ចុះបញ្ចូលគាត់ ខ្ញុំទើបតែទទួលចម្លើយពី Duc ដោយចែករំលែកថា“ ក្មួយគ្មានផ្ទះ គ្មានសាច់ញាតិទេ។ ប្រសិនបើ ខ្ញុំមិនទៅធ្វើការនៅតាមសមុទ្រ ខ្ញុំប្រហែលជាស្លាប់ដោយការស្រែកឃ្លានទៅបាត់ហើយ»។ ពិតណាស់ថា អនាគតរបស់ Duc គឺបន្តធ្វើការនៅលើកប៉ាល់នេសាទនោះហើយចាត់ទុកនេះគឺជាផ្ទះមួយនៅលើសមុទ្រប៉ុណ្ណោះ។ ក្នុងដំណើរទៅផ្សារនៅកោះ Hoang Sa ខ្ញុំបានជួបក្មេងជំទង់ ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំ ដែលបានមានវត្តមាននៅកន្លែងនេសាទក្តៅៗនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ខ្ញុំបានប្រដូចពួកគេគឺ "ថ្នាលសមុទ្រ" ។

៥០០ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ «ក្មេងធំឡើងលើរលកសមុទ្រ»

ឪពុកនិងកូនប្រុសអមដំណើរទៅកាន់សមុទ្រ

នៅលើកប៉ាល់ទាំងយប់ទាំងថ្ងៃ វង្វេងក្នុងការស្វែងរកត្រីនៅឯកន្លែងនេសាទ Hoang Sa ដែលភាគច្រើនពួកគេជាបងប្អូនជីដូនមួយឬសាច់ញាតិក្នុងភូមិឬអ្នកជិតខាងដូចគ្នា។ ក្នុងករណីជាច្រើនទាំងឪពុកនិងកូនចេញដំណើរទៅកាន់សមុទ្រ។ ដូចករណីរបស់លោក  Pham Van Quy (អាយុ ៤៧ ឆ្នាំ) មកពីស្រុក Quang Ninh ខេត្ត Quang Ninh។ Anh Quy មានកូន ២ នាក់រួមមានស្រីម្នាក់និងប្រុសម្នាក់។ កូនប្រុសតែម្នាក់គត់ឈ្មោះ Pham Van Cuong (អាយុ ១៦ ឆ្នាំ) ទើបបានបើកនាវាក្នុងរយៈពេលកន្លះឆ្នាំហើយ តែគាត់នៅតែធ្វើនេសាទតាមលំហសមុទ្រយ៉ាងទៀងទាត់ជាមួយបងប្អូនប្រុសស្រី។ ទោះបីការសិក្សាមិនសូវល្អទេ ប៉ុន្តែលោក Cuong ធ្វើការងារនេសាទពិតជាល្អប្រសើរណាស់។ សូម្បីតែនៅក្នុងដំណើរលើកដំបូងទៅកាន់សមុទ្រលោក Cuong មិនពុលរលកនោះឡើយ ហើយប្រគល់ភារកិច្ចណាក៏បាន គាត់បានធ្វើយ៉ាងឆាប់រហ័សហើយត្រូវបានអមដំណើរដោយឪពុករបស់គាត់ទៅកន្លែងធ្វការ ហេតុដូច្នេះគាត់មានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ នៅពេលដំបូង គេបានគិតពិន្ទុឲ្យគាត់ត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ តែពេលគាត់មាន ៨ ពិន្ទុហើយ។ សម្រាប់ដំណើរត្រឡប់មកវិញ ឪពុកនិងកូនប្រុសទទួលបានប្រាក់ជាង ១០ លានដុង។ នៅតាមជនបទប្រាក់ចំណូលប៉ុន្នឹងគឺពិតជាល្អណាស់ហើយ ដោយសារវាគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមប្អូនស្រីរបស់គាត់ឲ្យចូលសិក្សានៅសាកលវិទ្យាល័យនៅទីក្រុងហូជីមិញនិងសន្សំប្រាក់ដើម្បីជួសជុលផ្ទះរបស់គាត់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll