ឡើងដល់កំពូលភ្នំ Fansipan

01:17 2017/06/06

ភ្នំ Fansipan បាន​ចាត់​ទុក​ដូចជា​​ដំបូល​នៃ​តំបន់​ឥណ្ឌូចិន ដែល​មាន​កម្ពស់ ៣១៤៣ ម៉ែត្រ។ ជំនះ​កំ ពូល​ភ្នំ​ Fansipan​ គឺជាបំណង​ប្រាថ្នារបស់​ភ្ញៀវទេសចរណ៍​​ ដែលចូលចិត្ត​ការ​ស្វែង​យល់។ នាសព្វ​ថ្ងៃនេះ ដោយ​សារមានប្រព័ន្ធកន្ត្រក់កាប Fansipan Sapa ដ៏​ទំនើប ភ្ញៀវ​ទេសចរណ៍​នឹង​មាន​ការស្វែង​យល់​យ៉ាង​ថ្មី នៅ​ពេលជិះ​កម្សាន្តនិងគយគន់​ពីខាង​លើ​បណ្តាព្រៃ​ធម្មជាតិ ជ្រលង​ពពក ​ក្នុងដំណើរការឡើង​​​​ដល់​កំពូលរបស់តំបន់ឥណ្ឌូចិន។

សាប៉ា (Sapa) (​ខេត្ត​ឡាវ​កាយ) ( Lao Cai) គឺ​ជា “​រដ្ឋធានី” ​ ទេសចរណ៍​នៃតំបន់​ពាយ័ព្យ៖ មាន​ឧទ្យាន​ជាតិ​ហ័ងលាន (Hoang Lien) ។ នៅ​ទីនោះ​មាន​កំពូល​ភ្នំ Fansipan ខ្ពស់​បំផុត​នៅ​ប្រទេស​​វៀតណាម ភ្នំតូច​ហ័ង​លាន​សើន (Hoang Lien Son ) ដ៏មហិមា​បំផុត​នៅ​ប្រទេស​វៀតណាម ថែមទាំង​ព្រៃឈើធម្មជាតិ​ធំបំផុត​នៅ​ប្រទេស​វៀតណាម។ អ្វីៗ ទាំងនោះ​ក៏ជម្រុញ​យើង​ខ្ញុំ​​ធ្វើដំណើរ​ការឡើង​កំពូលភ្នំ Fansipan

Guinness World Record បាន​ប្រគល់​លិខិត​បញ្ជាក់ឯតទគ្គ​ទាំង ២ ​សំរាប់​ Fansipan Sapa៖ ​កន្រ្តក់កាប​ខ្សែបីមានកម្ពាស់​រវាង​ស្ថានីយ៍ចេញដំណើរ និង​ស្ថានីយ៍​មក​ដល់ ដែល​មានកម្ពស់​​ខ្ពស់បំផុត​លើពិភពលោក ( ១៤១០ ម៉ែត្រ) និង​ក៏​ជា​ កន្រ្តក់កាបខែ្សបី វែង​បំផុត​លើ​ពិភព​លោក​ដែរ​ (​ប្រវែង​៦២៩២.៥ ម៉ែត្រ)​។​

ប្រព័ន្ធកន្រ្តក់កាប នេះបាន​ដាក់​ឲ្យ​ដំណើរ​ការ ​ចាប់ពី​ខែ​កុម្ភៈឆ្នាំ២០១៦ សម្ព័ន្ធ​ក្រុមហ៊ុន Sun Group - គឺ​សម្ព័ន្ធក្រុមហ៊ុន​ទេសចរណ៍ លំហែកាយ កម្សាន្ត​និង​អចលនៈ​ទ្រព្យ​​​បាន​វិនិយោគ​និង​​​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធកន្រ្តក់កាបដ៏​ទំនើប​​បំផុត​លើ​ពិភពលោក​​នេះ​នៅ​​សាប៉ា (Sapa)។

ចាប់ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​និង​បរទេស​រាប់​លាន​នាក់​ បាន​មកទស្សនា​សាប៉ានិងអនុវត្តន៍​បំណង​ប្រាថ្នា​រ​ឈរ​លើ​ដំបូល​នៅ​តំ​បន់​​ឥណ្ឌូចិន។

យើង​ខ្ញុំ​​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ស្ថានីយ៍​ចេញ​ដំណើរនៅ​ជ្រលង​មឿង​ហ័រ (Muong Hoa)។ ស្ថានីយ៍​ចេញដំណើរ​​​ត្រូវបាន​កសាង​ដូចជា​រាជវាំង​មួយ​ ស្ថិត​នៅ​កណ្តាល​ព្រៃភ្នំ​។ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធកន្រ្តក់កាប​ Fansipan Sapa មានលទ្ធភាព​ទ្រាំទ្រ​កម្លាំង​ខ្យល់​ដ៏​ខ្លាំងក្លានិងអាកាស​ធាតុ​អាក្រក់ ធានា​សុវត្ថិភាពខ្ពស់ ឮសំរាប់​ភ្ញៀវទេសចរណ៍​​ គិតទាំង​​មនុស្សចាស់​និង​កុមារ។

ក្នុង​ទូរកន្រ្តក់កាបនិមួយៗ ​អាច​ផ្ទុកបាន​​​ភ្ញៀវ​ចំនួន ៣៥ នាក់ ចំណុះដឹក​ជញ្ជូន​​ឡើង​ដល់ ២.០០០​ នាក់​ក្នុង​មួយម៉ោង កាត់​បន្ថយ​​ពេល​វេលា​ធ្វើ​ដំណើ​រឡើង​ដល់​កំពូល​ភ្នំ​ Fansipan ពីចំណាយរយៈពេលពីរ​ថ្ងៃ​ដោយ​ការ​ដើរ​​​សៀរតាមផ្លូវ​ភ្នំ​ដែល​មាន​គ្រោះ​ថ្នាក់​ជា​ច្រើនមកត្រឹមតែ​ ១៥​ នាទី​ ប៉ុណ្ណោះ។

ស្ថានីយ៍ចេញដំណើរដោយកន្រ្តក់កាបស្ថិតនៅជ្រលងមឿងហ័រ (Muong Hoa)។
រូបថត៖ តឹតសើន 
ប្រព័ន្ធកន្រ្តក់កាបដឹកជញ្ជូនភ្ញៀវទេសចរណ៍ឆ្លងកាត់ជ្រលងមឿងហ័រ (Muong Hoa) ដើម្បីគយគន់
ទេសភាពវាលស្រែកាំជណ្តើរដែលមានពណ៌លឿងរលោងរបស់ស្រូវទុំ។ រូបថត៖ ង្វៀនថាំង
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll