Trending now

នាវាចម្បាំងវៀតណាមធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន

21:28 | 16/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាវា Gepard 015 – Tran Hung Dao បានចាប់ផ្តើមធ្វើទស្សនកិច្ចតាមសមុទ្រដែលជាដំណើរឆ្ងាយបំផុតដោយមានចំងាយជាង 5.000 ម៉ាយ និងចូលរួមក្នុងសកម្មភាពច្រើនបំផុតនៃនាវាកងទ័ពជើងទឹកវៀតណាមដើម្បីវាយតំលៃនូវសមត្ថភាពបញ្ជាជំនាញក្នុងការធ្វើសកម្មភាពអាវុធនិងការបំពាក់គ្រឿងបរិក្ខារបច្ចេកទេសរបស់កងទ័ពផងដែរ។

នាថ្ងៃទី១៥ខែកញ្ញា នៅកំពង់ផែ Cam Ranh (ខេត្ត Khanh Hoa) តំបន់លេខ៤ទ័ពជើងទឹក បានរៀបចំពិធីជូនដំណើរក្រុមការងារនិងកម្មាភិបាល នាវឹកនៃនាវាលេខ ០១៥ - Tran Hung Dao ចំណុះកងពលតូចលេខ ១៦២ ដែលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ វរៈសេនីយ៍ឯក Le Hong Chien បញ្ជាការរងតំបន់ទី៤នៃកងទ័ពជើងទឹកជាប្រធានប្រតិភូ។ នេះយោងតាមកាសែតកងទ័ពជើងទឹក។

យោងតាមផែនការ ក្រុមការងារនិងកម្មាភិបាល នាវឹកនឹងទៅទស្សនាហើយជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកជប៉ុននៅមូលដ្ឋាន Yokosuka នៃខេត្ត Kanagawa និងទីក្រុង Sakai នៃខេត្ត Osaka; ចូលរួមការដង្ហែក្បួនអន្តរជាតិនៅមូលដ្ឋានទ័ពជើងទឹក Jeju នៃកូរ៉េខាងត្បូង; ហាត់សម អាស៊ាន-ចិននៅ Zhanjiang ប្រទេសចិន។

សកម្មភាពកិច្ចការបរទេសយោធារបស់នាវាលេខ 015 នេះ សំដៅបន្តបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ជាមួយកងទ័ពជើងទឹកនិងប្រជាជននៃប្រទេសទាំងបី ព្រមទាំងបញ្ជាក់ពីសមត្ថភាពនិងជំហររបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម
វៀតណាម - បារាំង ជម្រុញសហប្រតិបត្តិការសភា និងវិស័យការពារជាតិ - សន្តិសុខ