ថ្នាក់រៀនឥតគិតថ្លៃនៅកោះឆ្ងាយរបស់លោកគ្រូ“អាវខៀវ”ដែលត្រូវរងជំងឺមហារីកឈាម

23:00 2018/06/11

យុគ្គសម័យ - នេះគឺជារឿងពិសេសមួយរបស់លោកវរសេនីយ៍ឯក Tran Binh Phuc កងទ័ពការពារព្រំដែនខេត្ត Ca Mau ដែលជាគ្រូមួយរូប ទោះបីជាលោករងជំងឺមហារីកឈាមក៏ដោយប៉ុន្តែលោកបានបើកថ្នាក់រៀនឥតគិតថ្លៃក្នុងបំណងលុបបំបាត់អនក្ខរភាពសម្រាប់កុមារក្រីក្រនៅដែនកោះកោះដាច់ស្រយាល។

ថ្នាក់រៀនរបស់លោកគ្រូ "អាវខៀវ" Tran Binh Phuc (រូបថតៈ BTC WeChoice Awards 2016)

វរសេនីយ៍ឯក Tran Binh Phuc ជាគំរូមួយក្នុងចំណោមគំរូឆ្នើមទាំង៧០នាក់នៅទូទាំងប្រទេសដែលទទួលបានការលើកតម្កើងក្នុងពិធីថ្នាក់ជាតិ រំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេ ហាជាតិ។

រយៈពេល៦លើកសរសេរលិខិតសុំទៅកោះ

ថ្នាក់រៀនតូចមួយរបស់វរសនីយ៍ឯក Tran Binh Phuc (លោកកើតនាឆ្នាំ១៩៧២) ដែលកំពុងបំពេញភារកិច្ចនៅប៉ូស្តិ៍ការពារព្រំដែន Hon Chuoi ចំណុះទីរួមស្រុក Song Doc ស្រុក Tran Van Thoi ខេត្ត Ca Mau មានចម្ងាយពីដីកោះ៣៥គីឡូម៉ែត្របែកខាងលិច។

នៅវេលាម៉ោង៦និង៣០នាទីជារៀងរាល់ថ្ងៃ លោកគ្រូ Phuc តែងតែដើរដោយថ្មើរជើងពីប៉ូស្តិ៍ការពារព្រំដែន Hon Chuoi (ស្ថិតលើកំពូលភ្នំ) ចុះជើងភ្នំដើម្បីទទួលក្រុមក្មេងតូចឡើងថ្នាក់រៀន។ គ្រូនិងសិស្សត្រូវឆ្លងកាត់កាំជណ្តើរចំនួន៣០៣កាំដើម្បីឡើងដល់ថ្នាក់រៀន។ ផ្លូវថ្នល់គឺមានជម្រាលរអិល ហេតុដូច្នេះ ពេលខ្លះលោកគ្រូបានព្រនរពួកក្មេងតូចលើខ្នងផងដែរ។

លោកគ្រូ Phuc ព្រនរកូនសិស្សឡើងថ្នាក់រៀន (រូបថតៈ BTC WeChoice Awards 2016)

សូមជម្រាបថា មុននេះ៩ឆ្នាំ ក្នុងពេលមួយទៅពេទ្យព្យាបាលជំងឺ លោក Tran Binh Phuc បានទទួលដំណឹងថា លោកត្រូវរងជំងឺមហារីកឈាមដោយសារតែការចម្លងរោគវិទ្យុសកម្ម។ ដោយសារប្រកាន់ខ្ជាប់នូវការព្យាបាលនោះ ក្រោយមួយឆ្នាំកោសិកាមហារីកត្រូវបានរារាំងមិនឱ្យលូតលាស់ លោក Phuc បានការអនុញ្ញត្តិចេញពីពេទ្យ ប៉ុន្តែលោកមានអារម្មណ៍ថា លោកមិនសមរស់នៅទីក្រុងឡើយ។

ដោយអារម្មណ៍ដូច្នេះ លោកសម្រេចចិត្តសរសេរលិខិតសុំទៅបំពេញការងារនៅកោះ Hon Chuoi ព្រោះថាមុននេះ​លោកមានឱកាសស្គាល់ពីកោះនេះហើយ។ ប៉ុន្តែសេចក្តីសម្រេចចិត្តរបស់លោក Phuc ប្រឈមនឹងការរារាំងពីក្រុមគ្រួសារនិងកន្លែងធ្វើការ។ មូលហេតុគឺនៅកោះឆ្ងាយដាច់ស្រយាល់គ្មានផ្លូវថ្នល់ គ្មានភ្លើង គ្មានទឹកអនាម័យ។ ពោលគឺ លោកបានដាក់ពាក្យសូមទាំង៥លើក គឺត្រូវការបដិសេធទាំង៥។ មិននឿយណាយឡើយ លោកដាក់ពាក្យសុំជាលើកទី៦ ហើយចុងក្រោយលោកក៏បានសម្រេចបំណង។

ដំណើរការនាំអក្សរទៅកោះពោរពេញដោយឧបស័គ្គ

ក៏ដោយសារជីវភាពនិងប្រាក់ចំណូលអាស្រ័យលើការនេសាទ បានជាឪពុកម្តាយត្រូវចេញទៅទៅសមុទ្រ ទុកឲ្យកូនៗនៅផ្ទះដោយគ្មានអ្នកថែទាំនិងបង្ហាត់បង្រៀន។

លោកគ្រូ Phuc បានសុំបើកថ្នាក់រៀនមនុស្សធម៌មួយ ដើម្បីបង្រៀនអក្សរឲ្យពួកក្មេងៗលើកោះ។ ដើមឡើយ បំណងប្រាថ្នារបស់លោកគ្រូអាវខៀវរូបនេះប្រទះនឹងការរារាំងពីគ្រួសារក្មេងៗ ព្រោះពួកគេចាត់ទុកថា កូនគេគ្រាន់តែចេះហែលទឹក ចេះចេញទៅសមុទ្រគឺរួចខ្លួនហើយ។

លោក Phuc បានចែករំលែកនៅក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមីញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ (រូបថតៈ HN)

លោកបានចំណាយពេលបញ្ចុះបញ្ចូលដោយទឹកចិត្តអត់ធ្មត់។ ពេលទទួលបានការយល់ព្រមពីឪពុកម្តាយហើយ លោកបានងាកទៅការបញ្ចុះបញ្ចូលក្មេងឲ្យទៅរៀនដែរ។

ដើមឡើយ មានតែប្អូន៥នាក់ចូលរៀន។ មូលដ្ឋានសំភារៈគឺខ្វះខាតគ្រប់បែបយ៉ាង។ ប៉ុន្តែ ទាំងគ្រូនិងសិស្សបានលើកទឹកចិត្តគ្នា ជំនះពុះពាររាល់ការលំបាក។ “មនុស្សជាច្រើននាក់ធ្លាប់សួរខ្ញុំថា តើមានគំនិតបោះបង់ចោលការបង្រៀនដែរឬទេ។ ខ្ញុំសូមជម្រាបថា ខ្ញុំក៏ចង់បោះបង់ចោលច្រើនលើកច្រើនសារដែរ ប៉ុន្តែពេលបានឃើញកែវភ្នែករបស់ប្អូនៗ ដូចជាកម្លាំងចលករជម្រុញទឹកចិត្តឲ្យខ្ញុំបន្តកិច្ចការជាគ្រូបង្រៀន” នេះបើតាមការសំណេះសំណាលរបស់លោក Phuc។

បច្ចប្បន្ននេះ ប្អូនៗ១០០% ដែលស្ថិតក្នុងវ័យអាយុទៅសាលារៀនគឺសុទ្ធតែចេះអាន ចេះសរសេរ និងក្រេបយកចំណេះដឹងគួរសម។ មានប្អូនខ្លះបានទៅដីគោក ដើម្បីបន្តការសិក្សា។ ដល់ឥឡូវនេះ មានប្អូន៤នាក់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនិងមានការងារប្រកបដោយស្ថិរភាព៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll