Trending now

ប្រធានកូរ៉េខាងជើង លោក Kim Jong – un បានអញ្ជើញមកដល់ប្រទេសវៀតណាមតាមជើងរថភ្លើង

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅម៉ោង ៨ ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានគណបក្សពលករកូរ៉េខាងជើង លោក Kim Jong – un ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានទៅមកដល់ទីរួមស្រុក Dong Dang ស្រុក Cao Loc ខេត្ត Lang Son តាមជើងរថយន្តពិសេស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើក២ នៅទីក្រុងហាណូយ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ ២៧ និង២៨ ខែកុម្ភៈ និងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្បួនរថភ្លើងដឹកលោកប្រធានកូរ៉េខាងជើងលោក Kim Jong – un បានមកដល់ស្ថានីយ៍រថភ្លើង Dong Dang នៃខេត្ត Lang Son (រូបថតៈ VGP/Nhat Bac)

លោកប្រធាន Kim Jong – un អញ្ជើញចុះពីរថភ្លើងក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម (រូបថតៈ VGP/Nhat Bac)

លោក Vo Van Thuong និងលោក Mai Tien Dung អញ្ជើញទទួលស្វាគមន៍លោកប្រធានកូរ៉េខាងជើង Kim Jong – un (រូបថតៈ VGP/Nhat Bac)

(រូបថតៈ VGP/Nhat Bac)


(រូបថតៈ VGP/Nhat Bac)

ប្រជាជននៅខេត្ត Lang Son រីករាយស្វាគមន៍លោកប្រធានកូរ៉េខាងជើង (រូបថតៈ VGP/Nhat Bac)

មុននេះ នាថ្ងៃទី ២៤ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង(KCNA) បានជូនដំណឹងថា ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ តាមរថភ្លើងដើម្បីធ្វើកិច្ចប្រជុំកំពូលលើកទី ២ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នាសប្តាហ៍នេះ។

ដូច្នោះហើយ រថភ្លើងដឹកប្រធានគណបក្សពលករកូរ៉េខាងជើង លោក Kim Jong – un ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានចាកចេញពីស្ថានីយ៍ព្យុងយ៉ាងនៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ