Trending now

កាសែតជប៉ុន៖ ការរក្សាគម្លាតសង្គមដែលបង្កើតភាពជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19

09:24 | 23/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាថ្ងៃទី ២១ ខែមេសា កាសែត Asahi (ជប៉ុន) បានចុះផ្សាយអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃវិធានការណ៍រក្សាគម្លាតសង្គមរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

យោងតាមកាសែត Asahi បានអោយដឹងថា ការអនុវត្តវិធានការរក្សាគម្លាតសង្គមដែលជួយវៀតណាមទប់ស្កាត់អត្រានៃការកើនឡើងនូវចំនួនករណីឆ្លងជំងឺ Covid-19 ។ (រូបថត៖ កាសែត Quoc te)

យោងតាមអត្ថបទនេះ នៅក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 កំពុងរីករាលដាលពាសពេញពិភពលោក វៀតណាមបានទប់ស្កាត់អត្រានៃការកើនឡើងនូវចំនួនករណីឆ្លងវីរុស SARS-CoV-2 ។ ទោះបីជាមានព្រំដែនប្រវែង ១៤០០ គីឡូម៉ែត្រជាមួយប្រទេសចិនដែលជាកន្លែងផ្ទុះឡើងជំងឺនេះក៏ដោយ ប៉ុន្តែចំនួនករណីផ្ទុក Covid-19 នៅវៀតណាមមានកម្រិតទាបណាស់ ២៦៨ នាក់ (គិតត្រឹមថ្ងៃទី ២១ ខែមេសា) ពុំមានអ្នកស្លាប់ឡើយ។

អត្ថបទនេះបានសង្កត់ធ្ងន់ទៅលើភាពជោគជ័យរបស់វៀតណាមគឺត្រូវអនុវត្តវិធានការរក្សាគម្លាតសង្ដមយ៉ាងដាច់ខាត មិនត្រឹមតែមនុស្សដែលមានរោគសញ្ញាជំងឺនេះ តាំងពីដំបូងប៉ុណ្ណោះទេ ថែមទាំងអ្នកដែលប៉ះផ្ទាល់នឹងអ្នកជំងឺនេះ ទោះបីជាពួកគេមិនទាន់មានរោគសញ្ញានិងអ្នកដែលចូលប្រទេសវៀតណាមពីបរទេស។

អត្ថបទនេះបានបញ្ជាក់ថា ប្រទេសវៀតណាមបានចាប់ផ្តើមអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរដែលហៅថា “រក្សាគម្លាតសង្គម” ចាប់ពីដើមខែមេសា ឆ្នាំ ២០២០ ដែលតម្រូវឱ្យប្រជាជនមិនចេញពីផ្ទះ នៅពេលដែលពួកគេមិនចាំបាច់និងហាមឃាត់ការប្រមូលផ្តុំច្រើនពេក ២ នាក់នៅកន្លែងសាធារណៈ។

ហាងនិងកន្លែងផ្តល់សេវាទាំងអស់ត្រូវបានបិទ លើកលែងតែកន្លែងសំខាន់ៗដែលបម្រើដល់ជីវភាពប្រចាំថ្ងៃ ដូចជាផ្សារទំនើបនិងមន្ទីរពេទ្យ សូម្បីតែឡានក្រុងក៏ផ្អាកសកម្មភាព ...

ដំបូង រយៈពេលរក្សាគន្លតសង្គមបានគេគ្រោងនឹងអនុវត្ត រហូតដល់ថ្ងៃទី ១៥ ខែមេសា ប៉ុន្តែត្រូវបានលើកដល់ថ្ងៃទី ២២ ខែមេសា តាមតំបន់ជាច្រើន រួមមាន ទីក្រុង Ha Noi និងទីក្រុង Ho Chi Minh។

កាសែត Asahi បានរំលឹកថា ចាប់ពីដើមខែមីនា ឆ្នាំ ២០២០ នៅពេលចំនួនប្រជាជនវិលត្រឡប់មកពីអឺរ៉ុបកើនឡើង រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ប្រជាជនទាំងអស់ចូលប្រទេសវៀតណាម និងអ្នកដែលប៉ះផ្ទាល់នឹងអ្នកជំងឺ Covid-19 នៅក្នុង កន្លែងយោធាឬសាកលវិទ្យាល័យ។ មានកន្លែងមួយចំនួនដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក គឺអាគារទាំងមូលឬភូមិតូចមួយ​ នៅពេលមានករណីឆ្លង./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម