រូបភាព "លោកប្រធាន Ho Chi Minh ជាទីគោរពរាប់អាន" នៅក្នុងដួងចិត្តរបស់អាណិកជនវៀតណាមនៅប្រទេសឡាវ

18:04 2020/05/17

យុគសម័យ - កើតនិងធំឡើងដឹងក្តីនៅបរទេស ហើយមិនដែលបានជួប លោកប្រធាន Ho Chi Minh ទេ ជំនាន់ជនជាតិវៀតណាមដែលកើតនៅប្រទេសឡាវនិងប្រទេសថៃតែងតែផ្តល់ការគោរពរាប់អានដល់លោកប្រធាន Ho Chi Minh ។

រូបភាព "លោកប្រធាន Ho Chi Minh ជាទីគោរពរាប់អាន" នៅក្នុងដួងចិត្តរបស់អាណិកជនវៀតណាមនៅប្រទេសឡាវ

៥១ ឆ្នាំបន្ទាប់ពីការទទួលមរណភាពរបស់លោកប្រធាន Ho Chi Minh ទោះបីវប្បធម៌ឡាវមិនមានទំនៀមទម្លាប់រៀបចំទីសក្ការៈបូជានៅផ្ទះក៏ដោយ ក៏គ្រួសារអាណិកជនវៀតណាមជាច្រើន នៅប្រទេសឡាវ នៅតែបានរៀបចំទីសក្ការៈបូជាលោកប្រធាន Ho Chi Minh។ ពួកគែបានអុជធូបជាទៀងទាត់ រហូតមកដល់សព្វថ្ងៃ។ នេះគ្រាន់តែជាការរំលឹកដល់កូនចៅជំនាន់ក្រោយឱ្យចងចាំពីមាតុភូមិជានិច្ច ហើយក៏ជាការស្រលាញ់ពិសេសរបស់ប្រជាជនចំពោះលោកប្រធាន Ho Chi Minh ជាទីគោរពរាប់អាន ផងដែរ។

លោកប្រធាន Ho Chi Minh ធ្វើការនៅផ្ទះលេខ ៥៤ ជាផ្ទះតូចមួយរបស់ជាងអគ្គិសនីដែលធ្វើការក្នុងអគ្គទេសាភិបាលឥណ្ឌូចិន ពីខែធ្នូឆ្នាំ ១៩៥៤ ដល់ខែឧសភាឆ្នាំ ១៩៥៨ ។ (រូបថត៖ VNA) 

មកដល់ផ្ទះរបស់លោកស្រី Nguyen Thi Nuong  ក្នុងរយៈពេលមួយថ្ងៃ ក្នុងខែឧសភាឆ្នាំ ២០២០ ចំពេលមានអាកាសធាតុកំដៅខ្លាំងនៃរដូវប្រាំងនៅប្រទេសឡាវ។ បន្ទប់នៅពេលខ្ញុំសួរអំពី ទីស្ការៈបូជារបស់លោកប្រធាន Ho Chi Minh លោកស្រី Nuong មានភាពរំភើបចិត្តខ្លាំងណាស់។

យកប្រអប់ឈើតូចមួយកដែលមានរូបថតពណ៌ខ្មៅសជាច្រើនសន្លឹក ដែលរៀបរាប់ពីសកម្មភាពរបស់អាណិកជនជាតិវៀតណាម នៅប្រទេសនៅថៃ ក៏ដូចជារូបលោកស្រី ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៧៥ លោកស្រី Nuong ទើបតែពន្យល់ជានិច្ចនូវអត្ថន័យនៃរូបថតនីមួយៗ គ្រាន់តែនិយាយពីអនុស្សាវរីយ៍ តាំងពីក្មេងនៅពេលស្តាប់ឪពុកម្តាយខ្ញុំនិងអ្នកជិតខាងនិយាយអំពី លោកប្រធាន Ho Chi Minh អំពីទំនៀមទំលាប់រៀបចំទីស្ការៈបូជា លោកប្រធាន Ho Chi Minh នៅទីនោះ។

មានអាយុ ៨៩ ឆ្នាំ លោកស្រី Nuong នៅតែចងចាំយ៉ាងច្បាស់នៅឆ្នាំ ១៩៤៦ នៅពេលឪពុកម្តាយរបស់លោកស្រីធ្វើតាមការអំពាវនាវរបស់លោកប្រធាន Ho Chi Minh ហើយបានចាកចេញពីប្រទេសឡាវផ្លាស់ទៅប្រទេសថៃ ដើម្បីបង្កើតសហគមន៍អាណិកជនវៀតណាមដ៏មានឥទ្ធិពលមួយ ដើម្បីគាំទ្រប្រទេសវៀតណាមនិងសង្គោះប្រទេសជាតិ។ លោកស្រីរូបនេះ បន្តថា ពេលចាកចេញទៅ ក្រុមគ្រួសាររបស់លោកស្រីក៏ដូចជាគ្រួសារដទៃទៀតដែរមានតែយកខោអាវបន្តិចបន្តួចប៉ុណ្ណោះ ព្រោះបើមានលុយឥណ្ឌូចិនដើម្បីយកទៅកាន់ប្រទេសថៃ ពួកគេនឹងមិនចាយបានទេ។ ទោះបីនៅដើមដំបូងនៃការមកដល់ប្រទេសថៃជីវិតនៅតែមានការលំបាក ប៉ុន្តែគ្រប់ផ្ទះទាំងអស់អាចរកឃើញរូបលោកប្រធាន Ho Chi Minh ដែលសូម្បីតែកាត់ពីកាសែត ដើម្បីរៀបចំទីសក្ការៈបូជា។ 

ដោយពន្យល់ពីមូលហេតុនៃបង្កើតទីសក្ការៈបូជា នៅពេលដែលលោកប្រធាន Ho Chi Minh នៅមានជីវិត លោកស្រី Nuong បាននិយាយថា ប្រជាជនទាំងអស់បានដឹងថា“ មានតែលោកប្រធាន Ho Chi Minh ដែលនឹងមានឯករាជ្យនិងមានមាតុភូមិដូចនៅថ្ងៃនេះ” ដូច្នេះមនុស្សគ្រប់គ្នាស្រលាញ់និងគោរពលោកប្រធាន Ho Chi Minh ។ នៅពេលព្យួររូបថតលោកប្រធាន Ho Chi Minh ប្រជាជនតែងតែ​ព្យួរយ៉ាងឧឡារិក ដូច្នេះពួកគេកំពុងស្វែងរកកន្លែងល្អបំផុត ដើម្បីដាក់រូបថតលោកប្រធាន Ho Chi Minh ប៉ុន្តែនៅតាមផ្ទះប្រពៃណីវៀតណាមកន្លែងដ៏ឧឡារិកបំផុត នៅកណ្តាលផ្ទះដែលដាក់ទីសក្ការៈបូជា។ ហេតុដូច្នេះហើយ ប្រជាជនរៀបចំទីសក្ការៈបូជាលោកប្រធាន Ho Chi Minh នៅពេលដែលលោកនៅមានសុខភាពល្អបងប្អូនអាណិកជនវៀតណាមមិនបានអុជធូបទេ តែនៅថ្ងៃពេញព្រះច័ន្ទ ឬថ្ងៃដំបូងនៃខែ (គិតតាមចន្ទគតិ) ថ្ងៃកំណើតរបស់លោកប្រធាន Ho Chi Minh ឬថ្ងៃបុណ្យជាតិ ពួកគេគ្រាន់តែថ្វាយផ្លែឈើនិងអាហារ ដើម្បីអញើញលោកប្រធាន Ho Chi Minh និងបួងសួងសុំ លោកប្រធាន Ho Chi Minh មានសុខភាពល្អជានិច្ច។

ទោះបីបច្ចុប្បន្នមានអាយុ ៦២ ឆ្នាំ  លោក Nguyen Duc Sau  សព្វថ្ងៃរស់នៅក្នុងទីក្រុងវៀងចន្ទន៍ដែលមានក្តីគោរពរាប់អានចំពោះលោកប្រធាន Ho Chi Minh នៅឡើយ។ លោកបាននិយាយថា នៅពេលដែលលោកបានដឹងខ្លួន នៅអាយុប្រហែល ៦ ឆ្នាំ លោកមានអារម្មណ៍ចម្លែកណាស់ដែលពេលខ្លះឪពុកម្តាយលោករៀបចំកៅអី និងសែនថ្វាយផ្លែឈើដាក់នៅលើទីសក្ការៈបូជារបស់លោកប្រធាន Ho Chi Minh ។ ដូច្នេះជាច្រើនដង លោកបានសួរនិងឪពុកម្តាយគាត់បានពន្យល់ថា នេះគឺជាទីសក្ការៈបូជាសម្រាប់គោរពបូជាលោកប្រធាន Ho Chi Minh ដែលជា "វីរៈបុរសដ៏អស្ចារ្យមួយរូបរបស់ប្រជាជនវៀតណាមដែលមិនបានរៀបការនិងលះបង់ជីវិតរបស់លោក ដើម្បីមាតុភូមិ ដើម្បីប្រជាជនវៀតណាម" ។

តាមសម្តីរបស់លោក Sau នៅគ្រានោះ មិនត្រឹមតែគេហដ្ឋានរបស់លោកប៉ុណ្ណោះទេ ថែមទាំងក្រុមគ្រួសារអ្នកជិតខាង ក្នុងភូមិ​ជនជាតិវៀតណាម នៅខេត្ត Nong Khai ភាគឦសាននៃប្រទេសថៃផងដែរ មនុស្សគ្រប់រូបបានរៀបចំទីសក្ការបូជាលោកប្រធាន Ho Chi Minh ។ នៅចំកណ្តាលនៃទីសក្ការៈបូជាមានរូបលោកប្រធាន Ho Chi Minh  នៅខាងលើមានឃ្លាថា“ មាតុភូមិគឺទីមួយ” គឺនៅខាងក្រោមមានប្រយោគ“ គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពនិងសេរីភាព” នៅឡើយ។

លោក Sau បានចែករំលែកថា នៅពេលដែលលោកទៅសាលារៀន លោកក៏បានស្តាប់រឿងរ៉ាវអំពីលោកប្រធាន Ho Chi Minh ជាពិសេសលោកបានទទួលស្ករគ្រាប់របស់លោកប្រធាន Ho Chi Minhនៅថ្ងៃកំណើតលោកប្រធាន Ho Chi Minh ឬថ្ងៃបុណ្យជាតិ។ ដូច្នេះអារម្មណ៍អំពីលោកប្រធាន Ho Chi Minh  បានរីកចម្រើនជាមួយលោក ក្នុងរយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ ១៩៧៧ ដោយសារភាពលំបាកក្នុងជីវិត គ្រួសាររបស់លោកបានវិលត្រឡប់ទៅប្រទេសឡាវវិញ។ កាលពីដើម ជីវិតលំបាកពេក គ្រួសារលោកត្រូវជួលផ្ទះ ដូច្នេះទោះបីចង់ក៏ដោយ ក៏គ្រួសារលោកមិនអាចរៀបចំទីសក្ការៈបូជាលោកប្រធាន Ho Chi Minhទេ។  កន្លែង រហូតដល់ឆ្នាំ ១៩៩០ គ្រួសារលោកបានទិញផ្ទះតូចមួយ ហើយគ្រួសារបានរៀបចំទីសក្ការៈបូជាលោកប្រធាន Ho Chi Minh  ហើយអុជធូបជាទៀងទាត់ តាំងពីពេលនោះមកសព្វថ្ងៃនេះ។

ដួងចិត្តរបស់លោកស្រី Nuong និងលោក Sau បានបង្ហាញយ៉ាងរស់រវើកនូវក្តីស្រឡាញ់ពិសេសរបស់អាណិកជនវៀតណាមភាគច្រើននៅប្រទេសឡាវ ចំពោះលោកប្រធាន Ho Chi Minh ដែលជាឪពុកចាស់ដ៏ជាទីគោរពរាប់អានរបស់ប្រជាជាតិវៀតណាម។ មិនត្រឹមតែរៀបចំទីសក្ការៈនៅផ្ទះប៉ុណ្ណោះទេ សហគមន៍អាណិកជនវៀតណាមនៅប្រទេសឡាវក៏បានបរិច្ចាគដីរួមវិភាគទានដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីកសាងវិមានអនុស្សាវរីយ៍លោកប្រធាន Ho Chi Minh នៅភូមិ Xieng Vang ខេត្ត Kham Muan  ដែលទីកន្លែងលោកប្រធាន Ho Chi Minh Kham ធ្លាប់ធ្វើសកម្មភាពបដិវត្ត./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll