យុគសម័យ - នៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ វិទ្យាស្ថានប៉ូលីសប្រជាជនវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩) ។
លោក ទុំសុភ័ក្ត្រ តំណាងឲ្យសិក្ខាកាមដែលកំពុងសិក្សានៅទីនេះបានថ្លែងមតិ (រូបថត៖ (រូបថត៖ hvcsnd.edu.vn)
ចូលរួមក្នុងពិធីនោះរួមមាន លោក ជាសម្បត្តិ - លេខាទី ១ នៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម; លោកឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត Nguyen Duc Hoan ប្រធានវិទ្យាស្ថានប៉ូលីសវៀតណាម រួមទាំងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថាននេះដែរ។
នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត Nguyen Duc Hoan នាយកវិទ្យាស្ថានប៉ូលីសវៀតណាមបានជូនពរសេចក្តីដ៏ល្អបំផុតដល់លោក ជាសម្បត្តិ និងសិក្ខាកាម កម្ពុជាទាំងអស់ដែលកំពុងសិក្សានៅវិទ្យាស្ថាននេះ។ លោកបានបញ្ជាក់ថាវិទ្យាស្ថាននឹងបន្ត គាំទ្រក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលដោយចូលរួមចំណែកបន្ថែមនូវធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់កម្លាំងនប៉ូលីសកម្ពុជា។ តាមរយៈនោះឆ្លុះបញ្ចៃងពីស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ទិដ្ឋភាពនៃពិធី (រូបថត៖ hvcsnd.edu.vn)
ថ្លែងក្នុងពិធីនោះ លោក ទុំសុភ័ក្ត្រ តំណាងឲ្យសិក្ខាកាមដែលកំពុងសិក្សានៅទីនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈនាយកវិទ្យាស្ថានប៉ូលីសវៀតណាមដែលបានប្រារព្ធឡើងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាដ៏មហោឡារិតនោះដែរ ។លោកក៏បន្តថាសិក្ខាកាមកម្ពុជាទាំងអស់នឹងបន្តខិតខំរៀនសូត្រនិងបណ្តុះបណ្តាលឲ្យបានល្អដើម្បីទទួលបាននូវការទុកចិត្តនិងការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ ព្រមទាំងបន្តពូនជ្រុំចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែឋិតឋេរជានិរន្តផងដែរ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: hvcsnd.edu.vn)
មតិពីមិត្តអ្នកអាន