រដ្ឋសភាវៀតណាមប្រគល់អំណោយដែលជាសំភារៈម៉ាសជូនព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩

11:26 2020/05/14

នាពេលល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋសភាវៀតណាម ឯកឧត្តម ង្វៀន ហាញ ហ៊្វុក អគ្គលេខាធិការរដ្ឋសភាវៀតណាមក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ង្វៀន ធី គីន ងិន ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានអន្តរសភាអាស៊ាន (AIPA)បានប្រគល់អំណោយដែលជាម៉ាសក្រណាត់ការពារមេរោគជូនព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាតាមរយៈស្ថានទូតឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានីហាណូយ។

រដ្ឋសភាវៀតណាមប្រគល់អំណោយដែលជាសំភារៈម៉ាសជូនព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩
រដ្ឋសភាវៀតណាមប្រគល់អំណោយដែលជាសំភារៈម៉ាសជូនព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩។

អំណោយលើកនេះជាការសម្រួលការលំបាកពីរដ្ឋសភាវៀតណាមជូនចំពោះព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាដើម្បីបង្ការនិងប្រឆាំងជំងឺកូវីដ១៩ ហើយក៏ជាការរួមចំណែករឹតបណ្តឹងបន្ថែមទៀតនូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រវាងប្រទេសកម្ពុជានិងវៀតណាមនិងជាពិសេសរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ។

ក្រៅពីប្រទេសកម្ពុជា រដ្ឋសភាវៀតណាមក៏បានប្រគល់អំណោយជូនប្រទេសជប៉ុននិងប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀតដែលក្នុងនោះប្រទេសនិមួយៗបានទទួលម៉ាសក្រណាត់ការពារមេរោគចំនួន៣០,០០០៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll