Trending now

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន​ជិត​៨%​ហើយ​

16:23 | 09/12/2019 (សរុបដោយវិច្ឆិកា)

​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដំណើរការ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រុងព្រះសីហនុ សម្រេចបាន​៧,៣០% ហើយ គិត​ចាប់តាំងពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​មក​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)។ (ប្រភព៖​mpwt.gov.kh)

បើតាមមន្រ្ដីជំនាញក្រសួងសាធារណការបានឱ្យដឹងថា គម្រោងផ្លូវល្បឿន​លឿនពី​រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ គឺមានប្រវែងប្រមាណ ១៩០.០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើ​ប្រាស់​ថវិកាវិនិយោគប្រមាណ ២ ពាន់លានដុល្លារ​អាម៉េរិក ដែលបានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមក។ រហូត​មកដល់ពេលនេះដំណើរការសាងសង់​សម្រេចបាន ៧.៣០ភាគរយ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះ​ តភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានី​ភ្នំពេញ ដល់ក្រុងព្រះសីហនុ។

គម្រោងផ្លូវល្បឿនលឿននេះ អនុវត្តន៍ការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាម៉េរិក និង​ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤.៥ម៉ែត្រ មានផ្លូវបំបែក​ទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការ​និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង។

គួរជម្រាបថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។

គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿនរាជធានី​ភ្នំពេញ-ខេត្ត​​ព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន។ បច្ចុប្បន្នគម្រោងនេះឈានដល់ដំណាក់កាលបង្កើត គណៈកម្មការសម្រាប់ការ​ដោះស្រាយ ផលប៉ះពាល់ ដែលមានសមាសភាពចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ​​ និងដឹកជញ្ជូន៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di