យុគសម័យ - នៅលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយប្រកបដោយទំនុកចិត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងកម្ពុជា កំពុងផ្លាស់ប្តូរពីការដោះដូរទំនិញធម្មតា ទៅជាការផ្សារភ្ជាប់ផលិតកម្ម ការកែច្នៃ ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទីផ្សារ ដោយបង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
| បង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាមជាមួយឡាវ និងកម្ពុជា ពីទំនាក់ទំនងភាពជាអ្នកជិតខាង ឆ្ពោះទៅកាន់លំហអភិវឌ្ឍន៍រួម វៀតណាម - ឡាវ - កម្ពុជា |
![]() |
| សេដ្ឋកិច្ចបង្កើតកម្លាំងរុញច្រានបន្ថែមសម្រាប់ទំនាក់ទំនងវៀតណាម - កម្ពុជា |
នៅក្នុងទិដ្ឋភាពរួមនៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង» សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែរក្សាបាននូវតួនាទីយ៉ាងសំខាន់ រួមចំណែកពង្រឹងភាពស្អិតរមួតរវាងខឿនសេដ្ឋកិច្ចទាំងពីរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេទិស វៀតណាម - កម្ពុជា សម្រេចបានកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន ១១,៣៣ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មបានបន្តសម្រេចដល់ ៨,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។
ផ្នែកការវិនិយោគ បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួន ២២៣ នៅកម្ពុជា ជាមួយនឹងទុនចុះបញ្ជីសរុបជិត ៣,៤ ពាន់លានដុល្លារអាមេរិក។
ពីការវិនិយោគដាច់ដោយឡែក ឆ្ពោះទៅកាន់ការផ្សារភ្ជាប់ផលិតកម្ម
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហគ្រាសវៀតណាមបានបង្ហាញវត្តមាននៅកម្ពុជាលើវិស័យជាច្រើនដូចជា កសិកម្ម ជាពិសេសកសិកម្មខ្នាតធំ ហិរញ្ញវត្ថុ - ធនាគារ ទូរគមនាគមន៍ អាកាសចរណ៍ ការកែច្នៃ ពាណិជ្ជកម្ម និងសេវាកម្ម។
សកម្មភាពរបស់បណ្តាសហគ្រាសបានបង្កើតការងារធ្វើជូនពលកររាប់ម៉ឺននាក់ រួមចំណែករាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដល់ថវិការដ្ឋកម្ពុជា ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំពារសង្គមជាច្រើននៅតាមមូលដ្ឋាន។
យោងតាមលោកឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគមសហគ្រិនវៀតណាម - កម្ពុជា (VCBA) របៀបវារៈនៃការវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរ។
កាលពីប្រមាណ ២ ទៅ ៣ ឆ្នាំមុន ភាគច្រើននៃសហគ្រាសវៀតណាមបានវិនិយោគលើការដាំដុះនៅកម្ពុជា រួចដឹកជញ្ជូនវត្ថុធាតុដើមមិនទាន់កែច្នៃត្រឡប់ទៅកែច្នៃនៅប្រទេសវៀតណាមវិញ។ ក៏ប៉ុន្តែ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ សហគ្រាសកាន់តែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយដៃគូកម្ពុជា ដោយរួមគ្នាដាក់ទុនសាងសង់រោងចក្រ និងកែច្នៃវត្ថុធាតុដើមផ្ទាល់នៅក្នុងប្រទេសកម្ពុជាតែម្តង។
យោងតាមលោក របៀបអនុវត្តនេះជួយកាត់បន្ថយការចំណាយ លើកកម្ពស់ភាពប្រកួតប្រជែង និងធានាផលប្រយោជន៍សម្រាប់គ្រប់ភាគី ព្រមទាំងកំពុងក្លាយជាទិសដៅចម្បងរបស់សហគ្រាសវៀតណាមភាគច្រើន។
ការផ្លាស់ប្តូរនេះក៏បង្ហាញផងដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងបោះជំហានឆ្លងផុតពីក្របខ័ណ្ឌនៃការដោះដូរពាណិជ្ជកម្មធម្មតា ដើម្បីឆ្ពោះទៅរកការផ្សារភ្ជាប់កាន់តែស៊ីជម្រៅក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ។
វៀតណាមមានឧត្តមភាពខាងឧស្សាហកម្មកែច្នៃ ការផលិត កសិកម្ម ការផលិតទំនិញប្រើប្រាស់ សេវាកម្ម ភស្តុភារកម្ម (logistics) និងប្រព័ន្ធសហគ្រាសកាន់តែមានភាពស្វាហាប់។ ទន្ទឹមនឹងនោះ កម្ពុជាមានគុណសម្បត្តិខាងកសិកម្ម ធនធានធម្មជាតិ ទីផ្សារ ទេសចរណ៍ និងទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។
លក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ អាស្រ័យហេតុនេះ បានបើកទូលាយនូវសក្តានុពលសហប្រតិបត្តិការ មិនត្រឹមតែក្នុងការទិញលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការវិនិយោគ ផលិតកម្ម ការកែច្នៃ ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទីផ្សារផងដែរ។
ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន និងនៅគ្រប់កម្រិតផ្សេងៗគ្នា រួមមាន ការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍគំរូសេដ្ឋកិច្ចថ្មីៗផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ទេសចរណ៍ កសិកម្ម ការអប់រំ សុខាភិបាល និងសហគ្រាសធុនតូច និងមធ្យម។
តាមរយៈនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - កម្ពុជា កំពុងបោះជំហានជាលំដាប់ទៅកាន់ទម្រង់នៃការរួមគ្នាចូលរួមក្នុងខ្សែច្រវាក់តម្លៃ ការកសាងប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងធុរកិច្ចដែលមានកម្រិតនៃការផ្សារភ្ជាប់គ្នាកាន់តែខ្ពស់។
ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
ប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើនក្តី ការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - កម្ពុជា នៅតែរក្សាបាននូវសន្ទុះកំណើនប្រកបដោយភាពវិជ្ជមាន។
កិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីដំណាក់កាល ២០២៥-២០២៦ ត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយដ៏សំខាន់ ដែលរួមចំណែកជំរុញឱ្យទំហំពាណិជ្ជកម្មបន្តកើនឡើងនៅក្នុងឆ្នាំ ២០២៥ និង ២០២៦។
រចនាសម្ព័ន្ធទំនិញនាំចេញ-នាំចូលរវាងប្រទេសទាំងពីរក៏កាន់តែមានភាពសម្បូរបែប ដោយឆ្លើយតបទៅនឹងតម្រូវការផលិតកម្ម និងការប្រើប្រាស់របស់ទីផ្សារនីមួយៗ។
វៀតណាម និងកម្ពុជា កំពុងឆ្ពោះទៅរកការពង្រឹងការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ដោយឈរលើមូលដ្ឋានទាញយកផលប្រយោជន៍ពីគុណសម្បត្តិបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ព្រមទាំងជំរុញការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
គោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗ គឺការនាំយកទំហំពាណិជ្ជកម្មទ្វេទិសឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗខាងមុខ។
ដើម្បីបង្កើតសក្តានុពលបន្ថែមទៀតសម្រាប់គោលដៅនេះ ប្រទេសទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាងមុនលើវិស័យគមនាគមន៍ ភស្តុភារកម្ម ផលិតកម្ម និងទីផ្សារ នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យទំនិញ សហគ្រាស និងខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរផ្សារភ្ជាប់គ្នាកាន់តែស្អិតរមួត។
នៅក្នុងបរិបទដែលស្ថានភាពពិភពលោកនៅតែមានកត្តាមិនអាចប៉ាន់ស្មានបានជាច្រើន មូលដ្ឋានគ្រឹះនយោបាយប្រកបដោយទំនុកចិត្ត រួមជាមួយលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ នៅតែបន្តជាលក្ខខណ្ឌដ៏សំខាន់ដើម្បីឱ្យវៀតណាម និងកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការ។
ចាប់ពីកំណើនពាណិជ្ជកម្ម ការផ្លាស់ប្តូរទម្រង់នៃការវិនិយោគ រហូតដល់ការកសាងខ្សែច្រវាក់ផលិតកម្ម និងធុរកិច្ចដែលមានកម្រិតនៃការផ្សារភ្ជាប់គ្នាកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កំពុងបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីនាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ឱ្យរីកចម្រើនតាមទិសដៅជាក់ស្តែង និងប្រកបដោយចីរភាពជាងមុន៕
យុគសម័យ - នៅថ្ងៃទី ២៥ ខែកញ្ញា នៅ Ha Noi ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Bui Thi Minh Hoai បានស្នើឱ្យយុវជនវៀតណាម - កម្ពុជា សហការរៀបចំកសាងសកម្មភាពជាក់ស្តែងនានាក្នុងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២៧ និងក្នុងឱកាសរំឭកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ ការឃោសនាអប់រំអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនង និងការបង្កើនការតភ្ជាប់រវាងយុវជនជំនាន់ក្រោយ។ |
យុគសម័យ - អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុលោក Nguyen Trung Hieu បានជូនសារតាំងកុងស៊ុល ជូនចំពោះរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ |

មតិពីមិត្តអ្នកអាន