រួមគ្នាដកសាងមូលដ្ឋានគ្រឹះរូបវន្តដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន

08:24 | 17/04/2026 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានអញ្ជើញធ្វើកិច្ចចរចាជាមួយសមមិត្ត Thai Ky សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ លេខាធិការនៃគណៈលេខាមជ្ឈិមបក្ស និងជានាយកខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តចិន។

លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី មិត្តភាពវៀតណាម-ចិន៖ ការដឹងគុណដែលមានរយៈពេលពីរសតវត្ស
រួមគ្នាដកសាងមូលដ្ឋានគ្រឹះរូបវន្តដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន
រួមគ្នាដកសាងមូលដ្ឋានគ្រឹះរូបវន្តដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន

ក្នុងកិច្ចចរចានេះ សមមិត្តលេខាធិការប្រចាំការនៃគណៈលេខា Tran Cam Tu បានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះបក្ស និងរដ្ឋចិន ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

ភាគីទាំងពីរបានសម្តែងនូវភាពរីករាយ ដោយស្ថិតក្រោមការដឹកនាំ និងការតម្រង់ទិសរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាម - ចិន បានអភិវឌ្ឍយ៉ាងវិជ្ជមាន គ្រប់ជ្រុងជ្រោយ និងកាន់តែឈានចូលដល់ជម្រៅជាក់ស្តែង។ ជាពិសេស ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមច្រកបក្ស បាននិងកំពុងលើកកម្ពស់មិនឈប់ឈរនូវតួនាទីត្រួសត្រាយផ្លូវ និងតម្រង់ទិសយុទ្ធសាស្ត្រ ក្នុងការជ្រាបចូល និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ការយល់ដឹងរួមជាន់ខ្ពស់បានទាន់ពេលវេលា។

ដោយអះអាងនូវលទ្ធផលដ៏ល្អប្រសើរនៃកិច្ចចរចាជាន់ខ្ពស់រវាងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីបណ្តាវិធានការដើម្បីបន្តធ្វើឱ្យការយល់ដឹងរួមរវាងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋទាំងពីរក្លាយជាការពិត រួមគ្នាលើកកម្ពស់ឧត្តមភាពពិសេស និងតួនាទីដឹកនាំយុទ្ធសាស្ត្រនៃច្រកបក្សចំពោះទំនាក់ទំនងទ្វេភាគី រួមចំណែកបន្តកំណត់រូបរាង លើកកម្ពស់ការផ្សារភ្ជាប់យុទ្ធសាស្ត្រ និងបង្កើតកម្រិតខ្ពស់ថ្មីសម្រាប់ទំនាក់ទំនងវៀតណាម - ចិន ក្នុងដំណាក់កាលថ្មី។

ភាគីទាំងពីរបានឯកភាពរក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ តាមរយៈរូបភាពបត់បែនជាច្រើន; លើកកម្ពស់ឱ្យបានល្អនូវតួនាទីដឹកនាំនៃយន្តការជំនួបជាន់ខ្ពស់តាមច្រកបក្ស និងតួនាទីសម្របសម្រួលនៃយន្តការជំនួបប្រចាំឆ្នាំរវាងគណៈកម្មាធិការបក្សនៃក្រសួងការបរទេសវៀតណាម និងគណៈទាក់ទងបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន; អនុវត្តឱ្យបានល្អនូវផែនការសហប្រតិបត្តិការរវាងបក្សទាំងពីរដំណាក់កាល ២០២៦-២០៣០ ក្នុងនោះមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ជាពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ; លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្រឹស្តីរវាងបក្សទាំងពីរ ឆាប់កំណត់ប្រធានបទ និងផែនការរៀបចំសិក្ខាសាលាទ្រឹស្តីលើកទី ២១ រវាងបក្សទាំងពីរ; បង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នប្រហាក់ប្រហែលគ្នានៃបក្សទាំងពីរនៅថ្នាក់មជ្ឈិម និងបណ្តាអង្គការបក្សនៅមូលដ្ឋាន ជាពិសេសគឺបណ្តាមូលដ្ឋាននៅជាប់ព្រំដែន។ បក្សកុម្មុយនីស្តចិនបានអះអាងថា ត្រៀមខ្លួនជាស្រេចក្នុងការបន្តចែករំលែកបទពិសោធន៍យ៉ាងសកម្ម និងសម្របសម្រួលជាមួយវៀតណាមក្នុងដំណើរការកសាងសារមន្ទីរបក្សកុម្មុយនីស្តវៀតណាម។

សមមិត្តលេខាធិការប្រចាំការនៃគណៈលេខា Tran Cam Tu បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ បង្កើនកម្រិតទំនុកចិត្តយុទ្ធសាស្ត្រឱ្យកាន់តែខ្ពស់ ធានាសន្តិសុខនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសំខាន់ៗ និងជាទៀងទាត់នៃប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 3+3 ថ្នាក់រដ្ឋមន្ត្រីការបរទេស សន្តិសុខសាធារណៈ និងការពារជាតិ; ដោះស្រាយឱ្យបានសមស្របនូវរាល់ការខ្វែងគំនិតគ្នា ផ្អែកលើមូលដ្ឋាននៃការយល់ដឹងរួមជាន់ខ្ពស់ និងសមស្របតាមច្បាប់អន្តរជាតិ រួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ។

សមមិត្តលេខាធិការប្រចាំការនៃគណៈលេខា បានស្នើឱ្យភាគីទាំងពីរបង្កើតការផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាដកសាងមូលដ្ឋានគ្រឹះរូបវន្តដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ដោយផ្តោតសំខាន់លើការជំរុញការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែក ជំរុញពាណិជ្ជកម្មឱ្យមានការអភិវឌ្ឍប្រកបដោយតុល្យភាព និងចីរភាពជាងមុន ព្រមទាំងលើកកម្ពស់ការផ្សារភ្ជាប់គ្នាបន្ថែមទៀតលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

សមមិត្តលេខាធិការប្រចាំការនៃគណៈលេខា មានបំណងចង់ឱ្យភាគីទាំងពីររុញច្រានឱ្យកាន់តែខ្លាំងក្លានូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន អនុវត្តឱ្យបានល្អនូវឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម - ចិន ២០២៦-២០២៧ តាមគំនិតផ្តួចផ្តើមរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដូចជាឆ្នាំ APEC 2026 នៅប្រទេសចិន និងឆ្នាំ APEC 2027 នៅប្រទេសវៀតណាម។

ដោយសម្តែងនូវការឯកភាពខ្ពស់ចំពោះមតិរបស់សមមិត្តលេខាធិការប្រចាំការនៃគណៈលេខា Tran Cam Tu សមមិត្ត Thai Ky បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសដែលមិនអាចជំនួសបាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃបក្សទាំងពីរ; លោកបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាធានាឱ្យបានល្អនូវការផ្លាស់ប្តូរយុទ្ធសាស្ត្រជាទៀងទាត់ តាមរូបភាពបត់បែនរវាងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃប្រទេសទាំងពីរ។

សមមិត្ត Thai Ky បានស្នើឱ្យភាគីទាំងពីរប្រញាប់ប្រញាល់អនុវត្ត និងធ្វើឱ្យការយល់ដឹងរួមជាន់ខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ក្លាយជាសកម្មភាពជាក់ស្តែង បន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរលើការផ្លាស់ប្តូរទ្រឹស្តី ការចែករំលែកបទពិសោធន៍អំពីការកសាងបក្ស និងការគ្រប់គ្រងប្រទេស ដោយមិនឈប់ឈរលើកកម្ពស់តួនាទីគន្លឹះ និងការដឹកនាំនៃទំនាក់ទំនងបក្សទាំងពីរចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី។

សមមិត្ត Thai Ky បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយវៀតណាម ក្នុងដំណើរការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ លើកទី ១៥; រួមដៃគ្នាជំរុញការធ្វើទំនើបកម្ម បង្កើតការបំបែកទម្លាយ និងចំណុចលេចធ្លោក្នុងវិស័យសហប្រតិបត្តិការថ្មីៗ ជាពិសេសគឺវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត អនុវត្តឱ្យបានល្អនូវកម្មវិធីសហប្រតិបត្តិការមិត្តភាព ដូចជាដំណើរក្រហម ការផ្លាស់ប្តូរប្រជាជននៅតាមព្រំដែន; រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែល្អប្រសើរ ផ្អែកលើមូលដ្ឋាននៃការយល់ដឹងរួមជាន់ខ្ពស់ និងសមស្របតាមច្បាប់អន្តរជាតិ៕

លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

យុគសម័យ - នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានមានអត្ថបទដ៏មានសារៈសំខាន់មួយដែលត្រូវបានចុះផ្សាយក្នុងកាសែតប្រជាជនប្រចាំថ្ងៃរបស់ប្រទេសចិន ក្រោមចំណងជើងថា៖ “លើកកម្ពស់ប្រពៃណីមិត្តភាពវៀតណាម-ចិន និងបង្កើនកម្រិតនៃការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី”។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃអត្ថបទរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam៖

ប្រជាជនជាមិត្តចិនរួមវិភាគទានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-ចិន ប្រជាជនជាមិត្តចិនរួមវិភាគទានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-ចិន

អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam ជឿជាក់ថា ប្រតិភូនីមួយៗក្នុងកិច្ចប្រជុំ មិនថាពួកគេជានរណា ឬស្ថិតក្នុងឋានៈអ្វីនោះទេ សុទ្ធតែមានបំណងប្រាថ្នារួមដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងវៀតណាម-ចិន “បៃតង និងនិរន្តរភាព”។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
ស្តង់ដារូបនីយកម្មសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ