រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី

10:21 | 15/04/2026 ហេង វុធ្ធី

យុគសម័យ - នាយប់ថ្ងៃទី ១២ ខែមេសា នៅទីក្រុង Ha Noi សហភាពបណ្ដាអង្គការមិត្តភាពវៀតណាម បានសម្របសម្រួលជាមួយសមាគមមិត្តភាព វៀតណាម – ស្លូវ៉ាគីរៀបចំការជួបសំណេះសំណាលរវាងគណៈប្រតិភូរដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវ៉ាគីជាមួយសហគមន៍ជនជាតិវៀតណាមដែលស្រឡាញ់ទឹកដី និងមនុស្សជាតិស្លូវ៉ាគី។

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ទីក្រុងហូជីមិញជួបប្រាស្រ័យអបអរសាទរទិវាជាតិរបស់ប្រទេសស្លូវ៉ាគី

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម របស់នាយករដ្ឋមន្ត្រី ស្លូវ៉ាគី ចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែមេសា ដែលរួមចំណែកពង្រឹងមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណាក់កាលថ្មី។

រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី
ប្រធានសមាគមមិត្តភាព វៀតណាម-ស្លូវ៉ាគី លោក Le Quang Hung ណែនាំដល់រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋ ស្លូវ៉ាគី លោក Juraj Blanar នូវរូបភាពនានាស្តីពីទំនាក់ទំនងមិត្តភាព វៀតណាម-ស្លូវ៉ាគី ដែលត្រូវបានដាក់តាំងបង្ហាញក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ។

ថ្លែងមតិនៅក្នុងជំនួបនេះ ប្រធានសមាគមមិត្តភាព វៀតណាម – ស្លូវ៉ាគី លោក Le Quang Hung បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងឆេកូស្លូវ៉ាគីនាពេលមុន ក៏ដូចជា ស្លូវ៉ាគី នាពេលបច្ចុប្បន្ន ដែលត្រូវបានកសាង និងពូនជ្រំអស់រយៈពេលជាង ៧៥ ឆ្នាំមកហើយ។ ក្នុងដំណាក់កាលដ៏លំបាករបស់វៀតណាម ប្រជាជន ស្លូវ៉ាគី បានផ្ដល់នូវការគាំទ្រដ៏មានតម្លៃទាំងផ្នែកសម្ភារៈ និងស្មារតី ចាប់ពីការផ្ដល់ជំនួយជាបរិក្ខារ រហូតដល់ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី
ប្រធានសមាគមមិត្តភាព វៀតណាម-ស្លូវ៉ាគី លោក Le Quang Hung ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។

តាមតួលេខស្ថិតិ ស្លូវ៉ាគី បានរួមចំណែកបណ្ដុះបណ្ដាលវិស្វករ បរិញ្ញាបត្រ និងវេជ្ជបណ្ឌិតជិត ៤.០០០ នាក់; កម្មករជំនាញជាង ៧.០០០ នាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ពលករវៀតណាមប្រហែល ២០.០០០ នាក់ បានមកធ្វើការនៅក្នុងប្រទេសនេះ។ បណ្ដាជំនាន់ដែលបានទទួលការបណ្ដុះបណ្ដាល និងធ្វើការនៅ ស្លូវ៉ាគី បន្ទាប់ពីត្រឡប់មកប្រទេសវិញ បានបង្កើតជាសហគមន៍មួយដែលមានភាពផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយទឹកដី និងមនុស្សជាតិ ស្លូវ៉ាគី ដោយក្លាយជាកម្លាំងស្នូលក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

បរិយាកាសនៃជំនួបសំណេះសំណាលនេះមានភាពកក់ក្ដៅ និងស្និទ្ធស្នាលបំផុត ដោយមានការចូលរួមពីអតីតនិស្សិត និងពលករជាច្រើនដែលធ្លាប់បានរស់នៅ និងធ្វើការនៅ ស្លូវ៉ាគី។ រាល់រឿងរ៉ាវ និងអនុស្សាវរីយ៍ដែលបានចែករំលែក បានរួមចំណែកបង្ហាញឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រដែលពោរពេញដោយមនោសញ្ចេតនា ព្រមទាំងបង្ហាញពីជម្រៅនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។

ចំណែកខាងភាគី ស្លូវ៉ាគី វិញ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប លោក Juraj Blanar បានអះអាងថា សហគមន៍ជនជាតិវៀតណាមនៅ ស្លូវ៉ាគី ដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ ដែលរួមចំណែកពង្រឹងការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរ។ សហគមន៍នេះបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងជីវភាពរស់នៅរបស់ម្ចាស់ផ្ទះ ព្រមទាំងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈសកម្មភាពវប្បធម៌ និងបុណ្យទានផ្សេងៗ។ ជាពិសេស ការដែលប្រទេស ស្លូវ៉ាគី ទទួលស្គាល់ជនជាតិវៀតណាមជាជនជាតិភាគតិចទី ១៤ ចាប់តាំងពីឆ្នាំ ២០២៣ មកនោះ បានបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសហគមន៍បន្តអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកាន់តែទូលំទូលាយសម្រាប់សង្គមម្ចាស់ផ្ទះ។

រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី
រដ្ឋមន្ត្រីក្រសួងការបរទេស ស្លូវ៉ាគី លោក Juraj Blanar ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាល។

ផ្អែកលើមូលដ្ឋាននៃមិត្តភាពដ៏យូរអង្វែង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច – ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្តទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើន។ នាពេលបច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ស្លូវ៉ាគី (Slovakia) ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ១,៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥។ នេះឆ្លុះបញ្ចាំងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលនៅមានទំហំធំធេង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ – បច្ចេកវិទ្យា អប់រំ និងការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀតនៃបណ្តាញកិច្ចការបរទេសប្រជាជន ភាគីវៀតណាមបានស្នើឱ្យជំរុញការបង្កើតសមាគមមិត្តភាព ស្លូវ៉ាគី – វៀតណាម នៅប្រទេស ស្លូវ៉ាគី ដើម្បីបង្កើតជាយន្តការសម្របសម្រួលជាប្រចាំ ពង្រីកសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ នេះត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែង ដើម្បីឱ្យភាគីទាំងពីរបង្កើនការសម្របសម្រួល ជំរុញសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនឱ្យបានកាន់តែទៀងទាត់ និងមានប្រសិទ្ធភាពជាងមុន ស្របតាមសក្តានុពល និងតម្រូវការកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ សមាគមមិត្តភាព វៀតណាម - ស្លូវ៉ាគី នឹងបន្តពង្រីកតួនាទីជាកម្លាំងស្នូលក្នុងកិច្ចការបរទេសប្រជាជន ម្ចាស់ការ និងសកម្មរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម និងប្រជាជន ស្លូវ៉ាគី ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ព្រឹត្តិការណ៍ជួបសំណេះសំណាលនេះ គឺជាឱកាសមួយដើម្បីតភ្ជាប់មនុស្សដែលមានមនោសញ្ចេតនារួមចំពោះប្រទេស ស្លូវ៉ាគី ព្រមទាំងអះអាងពីតួនាទីនៃកិច្ចការបរទេសប្រជាជន ក្នុងរូបភាពរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តបង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំ ជំរុញទំនាក់ទំនង វៀតណាម – ស្លូវ៉ាគី ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្ដែង និងចីរភាពនាពេលខាងមុខ៕

ប្រជាជនស្លូវ៉ាគីថែរក្សាការចងចាំរបស់លោកប្រធានហូជីមិញ ប្រជាជនស្លូវ៉ាគីថែរក្សាការចងចាំរបស់លោកប្រធានហូជីមិញ

យុគសម័យ - យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាល និងខាងកើត បានឲ្យដឹងថា នាថ្ងៃទី ១៩ ឧសភា នៅសាលប្រជុំ Horne Saliby (តំបន់ Trnava ប្រទេសស្លូវ៉ាគី) ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ។

ទាក់ទាញយុវជនជំនាន់ក្រោយ និងធុរកិច្ចវៀតណាម-ឆែក-ស្លូវ៉ាគី ចូលរួមក្នុងការងារសមាគម ទាក់ទាញយុវជនជំនាន់ក្រោយ និងធុរកិច្ចវៀតណាម-ឆែក-ស្លូវ៉ាគី ចូលរួមក្នុងការងារសមាគម

យុគសម័យ - នេះគឺជាការងារមួយក្នុងចំណោមការងារផ្តោតសំខាន់របស់សមាគមមិត្តភាពវៀតណាម - ឆេក - ស្លូវ៉ាគី នៃខេត្ត Bac Giang (សមាគម) ក្នុងអាណត្តិ ២០២៣-២០២៨ ដែលបានចាប់ផ្តើមនៅមហាសន្និបាតលើកទី ២។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
ស្តង់ដារូបនីយកម្មសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ