រាជបណ្ឌិត្យសភាកម្ពុជាបើកបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងដើម្បីបន្តពង្រឹងសមត្ថភាពស្រាវជ្រាវសម្រាប់និស្សិតកម្ពុជា

17:00 | 26/12/2024 សីហា

រាជបណ្ឌិត្យសភាកម្ពុជាពីម្សិលមិញបានចាប់ផ្ដើមការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងគ្រឹះស្រាវជ្រាវលើជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ចអន្តរជាតិជាដើម។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៖​ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្នុងពិធីបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងពីម្សិលមិញ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្នុងពិធីបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងពីម្សិលមិញ។

អញ្ជើញក្នុងពិធីបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងពីម្សិលមិញ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នេះជាប្រវត្តិសាស្ត្ររាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកមិនមានការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រទេ។ ការសម្រេចបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពង្រឹងគ្រឹះស្រាវជ្រាវ ព្រោះនិស្សិតភាគច្រើនដែលមកទទួលបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រួមទាំងថ្នាក់បណ្ឌិតនាពេលកន្លងមក គឺគ្មានមូលដ្ឋានគ្រឹះស្រាវជ្រាវច្បាស់លាស់។

លោកបានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាបង្កើតនៅឆ្នាំ១៩៦៥ ប៉ុន្តែបានផ្ដល់ការបណ្ដុះបណ្ដាលកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ២០០០ និងក្រោយមកបើកការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត ហើយនៅពេលនេះរាជបណ្ឌិត្យសភាកម្ពុជាបានបើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកបាននិយាយថា៖ «មូលហេតុដែលរាជបណ្ឌិត្យសភាកម្ពុជាបើកការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដោយសារតែនិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រពីគ្រឹះស្ថានសិក្សានានាដោយការប្រឡង។ ពេលដែលពួកគេមកបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគច្រើនពួកគេគ្មានមូលដ្ឋានគ្រឹះស្រាវជ្រាវ និងមិនចេះសរសេរសារណា»។ លោកបន្ថែមថា៖ «ដូច្នេះពួកគេមានការលំបាក ពេលមកសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលតម្រូវឱ្យស្រាវជ្រាវនិងសរសេរសារណា ដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ»។

លោកប្រាប់និស្សិតថា ដើម្បីគុណភាពសិក្សារបស់និស្សិត រាជបណ្ឌិត្យសភាពកម្ពុជាមិនអនុញ្ញាតឱ្យនិស្សិតណាម្នាក់បញ្ចប់សិក្សាដោយគ្មានស្នាដៃស្រាវជ្រាវនោះទេ ព្រោះរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនមែនជាកន្លែងបណ្ដុះបណ្ដាលបែបស៊ុមគ្រលុំយកសញ្ញាបត្រដោយគ្មានការស្រាវជ្រាវសម្រាប់សារណាឡើយ។ លោកបានចាត់ទុកថា ស្នាដៃស្រាវជ្រាវរបស់និស្សិត ជាភាពសម្បូរបែបមូលធនបញ្ញា។ ធនធានមនុស្សជាឆ្អឹងខ្នងប្រទេសជាតិ។ ធនធានមនុស្សដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ជាតិ។ ប្រទេសជាតិមួយរីកចម្រើនទាមទារធនធានមនុស្សដែលមានចំណេះដឹងប្រកបដោយគុណភាព។

លោកបានដាក់គោលដៅថា នាពេលដ៏ឆាប់ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងបើកវិទ្យាស្ថានបណ្ដុះបណ្ដាលភាសាបរទេសមួយទៀត រួមមានចិន បារាំង រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ថៃ វៀតណាម ព្រោះនិស្សិតដែលសិក្សាជំនាញការទូត ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ គឺត្រូវតែចេះភាសាបរទេសយ៉ាងហោចណាស់ពីរភាសា ដើម្បីគុណភាពស្រាវជ្រាវលើជំនាញដែលខ្លួនកំពុងសិក្សា។ ប្រសិនបើនិស្សិតចង់សិក្សាអំពីបញ្ហាប្រទេសណា គឺត្រូវតែចេះភាសាប្រទេសនោះទើបការស្រាវជ្រាវរបស់ខ្លួនស៊ីជម្រៅ។

លោកបាននិយាយថា៖ «ភាពមហាសាលដែលមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន គឺភាពសម្បូរបែបនៃធនធានមនុស្ស។ ប្រសិនបើយើងខ្វះធនធានមនុស្សប្រៀបដូចជាយើងមានតែសម្បកខ្លួន ប៉ុន្តែនៅក្នុងខ្លួនគ្មានអ្វីទាំងអស់»។ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ការបង្កើតការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូងនៅរាជបណ្ឌិត្យសភាកម្ពុជាលើជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រខ្មែរនិងភាសាវិទ្យា និងជំនាញរដ្ឋបាលសាធារណៈជាដើម។

លោកថា មុខជំនាញទាំងនេះ គឺមិនធ្លាប់បើកការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាទេ។ ការបង្កើតការបណ្ដុះបណ្ដាលជំនាញទាំងនេះ ដោយសារតែវាជាជំនាញដែលមានសារៈសំខាន់និងចាំបាច់ចំពោះការតម្រែតម្រង់សង្គមកម្ពុជាដែលកំពុងមានវឌ្ឍនភាពថ្មី។ លោកមើលឃើញថា៖ «ការយល់ដឹងលើមុខជំនាញទាំងនេះនៅមានកម្រិតមែនទែន ជាពិសេសលើជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ។ ចំណែកជំនាញអក្សរសាស្ត្រខ្មែរនិងភាសាវិទ្យាក៏មានសក្ដានុពលខ្លាំងសម្រាប់ការបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជាដែរ ព្រោះយើងជាអ្នកបង្កើតពាក្យ ក៏ដូចជាធ្វើវចនានុក្រមខ្មែរជាដើម»។

លោកបញ្ជាក់ថា យុវជន ក៏ដូចជាសាធារណជនទូទៅមានភាពចាំបាច់ចូលរួមការបណ្ដុះបណ្ដាលលើមុខជំនាញទាំងនេះស្របតាមការវិវឌ្ឍរបស់សង្គមកម្ពុជា ជាពិសេសជំនាញវិទ្យាសាស្ត្រនយោបាយសម្រាប់នយោបាយនៃយុវជនបន្តវេន។ ប្រសិនបើពួកគេចង់ក្លាយខ្លួនជាអ្នកដឹកនាំ លុះត្រាតែពួកគេបានទទួលការបណ្ដុះបណ្ដាលចំណេះដឹងទូលំទូលាយអំពីមេរៀនពាក់ព័ន្ធនឹងការដឹកនាំ។ លោកបន្ថែមថា ការបង្កើតការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រលើជំនាញទាំងអស់នេះស្របតាមលិខិតបទដ្ឋានគតិយុត្តនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចង្អុលបង្ហាញអំពីការចូលរួមបណ្ដុះបណ្ដាល អភិវឌ្ឍធនធានមនុស្សគ្រប់វិស័យ និងគ្រប់ជំនាញដោយមិនគិតពីកម្រិតណានោះទេ ពោលគឺរាជបណ្ឌិត្យសភាកម្ពុជាមានការបណ្ដុះបណ្ដាលចាប់ពីកម្រិតជំនាញវិជ្ជាជីវៈរហូតដល់កម្រិតថ្នាក់បណ្ឌិត ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៖​ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)៖​ ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជា

ក្នុងឱកាសឆ្ពោះទៅខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៩ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយចំនួនដូចជា Fresh News និង AMS បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ...

«សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព» «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការវិភាគជុំវិញ «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព» ។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ