វៀតណាមសម្រេចបានការវិវឌ្ឍដ៏លេចធ្លោលើវិស័យថាមពលកកើតឡើងវិញ

19:27 | 02/03/2021

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ក្នុងដំណាក់កាល ២០១៦-២០២០ វៀតណាមសម្រេចបានការវិវឌ្ឍដ៏លេចធ្លោលើវិស័យថាមពលកកើតឡើងវិញ រួមចំណែកដល់ការអភិរក្សធនធានថាមពល កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុក្នុងការផលិតអគ្គិសនី។

រូប​ថតឧទាហរណ៍

នៅចុងឆ្នាំ ២០២០ សមត្ថភាពសរុបនៃប្រភពអគ្គិសនីទាំងឡាយដែលមកពីថាមពលកកើតឡើងវិញរបស់វៀតណាមសម្រេចបានប្រមាណ ៦០០០ មេហ្គាវ៉ាត់ ដែលក្នុងនោះអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ​​មានប្រមាណ ៥,២៩០ មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយខ្យល់មាន​ប្រមាណ​​ ៥០០ មេហ្កាវ៉ាត់។ បរិមាណអគ្គិសនីដែលបានផ្គត់ផ្គង់ពីប្រភពថាមពលកកើតឡើងវិញបានកើនឡើងជាលំដាប់ពី ៣២០ លានគីឡូវ៉ាត់ម៉ោងដែលស្មើនឹងប្រមាណ ០,៤១% នៃប្រព័ន្ធទាំងមូលក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ៨ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹង ២.៥៣% នៃប្រព័ន្ធទាំងមូលក្នុងឆ្នាំ ២០២០៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគ្រាសវៀតណាម - កម្ពុជា បង្កើនការតភ្ជាប់ ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការ
កម្ពុជាអភិវឌ្ឍគំរូដាំដុះស្រូវផ្សារភ្ជាប់នឹងការអភិរក្សសត្វក្រៀលក្បាលក្រហម
ក្រុម K92 ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅកម្ពុជា
លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
សេចក្តីសម្រេចចិត្តលេខ ៥៧ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន

អានច្រើនបំផុត