វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួននៅអង្គការសហប្រជាជាតិចំពោះការជំរុញការអភិវឌ្ឍសង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល

17:38 | 17/02/2021

សម័យប្រជុំលើកទី ៥៩ នៃគណៈ កម្មាធិការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ (CsoD) កំពុងត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៧ ខែកុម្ភៈក្រោមប្រធាន បទ “ផ្លាស់ប្តូរសមភាពសង្គម ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព៖ តួនាទីនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍសង្គម និងសុខុ មាលភាពរបស់មនុស្សទាំងអស់”។ នៅទីនេះ វៀតណាមបានចែករំលែក បទពិសោធន៍របស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍន៍សង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល។

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy

ថ្លែងនៅក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា ការឆ្លៀតយករាល់សមិទ្ធផលពីបច្ចេកវិទ្យាឌីជីថលនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វានឹងជួយពន្លឿនការអនុវត្តកម្មវិធីរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបានប្រការនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានចាត់ទុកថា ចាំបាច់ត្រូវផ្តោតលើការអប់រំនិងបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុកប្រជាជនជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេស។ ម្យ៉ាងទៀត រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅពីរដើរទន្ទឹមគ្នា គឺរាំងស្កាត់ជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ ទន្ទឹមជាមួយគ្នានោះ វៀតណាមប្តេជ្ញាអនុវត្តការទទួលខុសត្រូវរបស់ខ្លួនយ៉ាងពេញលេញនិងចូលរួមចំណែកក្នុងការខិតខំរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការជំរុញការអភិវឌ្ឍសង្គមសកលលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត