អង់គ្លេស៖ មានករណីចាក់មនុស្សមួយចំនួនឲ្យរបួស នៅលើស្ពានមួយកន្លែងក្នុងទីក្រុងឡុងដ៍

05:09 | 30/11/2019 (ប្រភព៖ FN)

មនុស្សមួយចំនួនបានទទួលរងរបួស ក្រោយមានករណីវាយប្រហារដោយកាំបិត នៅលើស្ពានដ៏ល្បីប្រចាំទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មនុស្សមួយចំនួនបានទទួលរងរបួស ក្រោយមានករណីវាយប្រហារដោយកាំបិត នៅលើស្ពានដ៏ល្បីប្រចាំទីក្រុងឡុងដ៍។

ប៉ូលិសទីក្រុងឡុងដ៍បានបញ្ជាក់ថា ពួកគេបានបាញ់បុរសម្នាក់ដែលទំនងជាជនដៃដល់ នៅពេលទៅដល់ចំណុចកើតហេតុខាងលើ គឺស្ពាន London Bridge ហើយខណៈស្ថានភាពជាក់ស្តែងជុំវិញករណីនេះ នៅពុំទាន់អាចកំណត់ឲ្យច្បាស់បាននៅឡើយ អាជ្ញាធរអង់គ្លេសកំពុងតែចាត់ទុក ហេតុការណ៍នេះ ប្រៀបដូចជាករណីពាក់ព័ន្ធភេរវកម្មយ៉ាងដូច្នោះ ដើម្បីជាវិធានការបង្ការ។

គួរជម្រាបថា យ៉ាងណាមិញ វាមិនច្បាស់នោះទេថា មានមនុស្សប៉ុន្មាននាក់ឲ្យប្រាកដបានរងរបួស ឬមួយមានមនុស្សបាត់បង់ជីវិត ដែរឬយ៉ាងណា ក្នុងករណីនេះ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត