រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរកវិធីចាត់ការ Facebook, Twitter និង YouTube ដោយសារតែការរឹតត្បិតសេរីភាពបបញ្ចេញមតិ

12:05 | 09/08/2019 (ប្រភព៖ Fresh News)

សេតវិមានកំពុងតែពិចារណាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅដោះស្រាយភាពលម្អៀងផ្នែក នយោបាយរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរកវិធីចាត់ការ Facebook, Twitter និង YouTube ដោយសារតែការរឹតត្បិតសេរីភាពបបញ្ចេញមតិ


យ៉ាងណាមិញ បើតាមប្រភពដែលបានបង្ហើបឲ្យដឹងពីព័ត៌មានខាងលើ វាមិនទាន់ច្បាស់នោះទេថា នឹងមានការដាក់ពិន័យក្នុងទម្រង់ណាមួយ ប្រឆាំងនឹងក្រុមហ៊ុនទាំងនោះដែរ ឬក៏អត់ឡើយ ព្រោះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ រដ្ឋបាលលោក ត្រាំ និងរូបលោកផ្ទាល់កន្លងមកនេះ បានតែងបានរិះគន់ចំពោះក្រុមហ៊ុនបណ្តាញសង្គមដូចជា Facebook, Twitter, និង YouTube ជុំវិញការរឹតត្បិតលើការបញ្ចេញមតិរបស់ក្រុមអ្នកអភិរក្សនិយម ឬបុគ្គលដែលគាំទ្រលោក ត្រាំ។ ទោះជាបែបនេះក្តី ក្រុមហ៊ុនធំៗទាំងនេះបានច្រានចោលការចោទប្រកាន់នានាថា ពួកគេមានភាពលម្អៀងផ្នែកនយោបាយ និងបានបញ្ជាក់ថា អ្នកប្រើប្រាស់ដែលត្រូវបានប្លុក ឬក៏លុបចោលគឺសុទ្ធតែរំលោភគោលការណ៍ស្តង់ដារសហគមន៍របស់ពួកគេ។

គួរជម្រាបថា កំឡុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីខែកក្កដា លោក ដូណាល់ ត្រាំ បានទទូចស្នើឲ្យរដ្ឋបាលលោក ព្យាយាមធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនអាមេរិកនៅលើបណ្តាញសង្គម៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត