Trending now

គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ

00:14 | 04/02/2021

នាថ្ងៃទី២ ខែកុម្ភៈ លេខាទី ១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា លោក Raul Castro បានផ្ញើសារអបអរសាទរអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀតណាមអាណត្តិទី ១៣។

គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ

សារអបអរសាទរមានខ្លឹមសារថា ខ្ញុំសូមជូនពរឱ្យលោក Nguyen Phu Trong នឹងសម្រេចបាននូវសមិទ្ធិផលជាច្រើនថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត និងគោលដៅរបស់មហាសន្និបាតបក្សលើកទី១៣។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផល​ដ៏ធំធេង​ថែមទៀតក្នុងការកសាងសង្គមនិយម។

ក្នុងរយៈពេល ៦ ទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានកសាងទំនាក់ទំនងល្អប្រសើរ ដែលជានិមិត្តសញ្ញានៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគុយបា-វៀតណាម។ ក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរនិងប្រជាជន​នៃប្រទេសទាំងពីរគុយបា-វៀតណាម ដែលគ្មានអ្វីអាចបំបែកបំបាក់ឡើយ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅកណ្តាលពពកពណ៌សនៃ Tua Chua ក្មេងស្រីនេះបានបញ្ឆេះចំណង់ចំណូលចិត្តចំពោះក្តីស្រមៃនៃតែសានទឿយៀតវៀតណាម
នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)