Trending now

ប្រគល់អំណោយ ២០០ កញ្ចប់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែនវៀតណាម-ឡាវ

10:06 | 05/10/2020

នារសៀលថ្ងៃទី៣ ខែតុលា ក្រុមបេសកកម្មស្រុក A Luoi ខេត្ត Thua Thien – Hue វៀតណាម បានប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃភូមិចំនួនពីរ របស់ខេត្ត Salavan និង Sekong និងក្រុមគ្រួសាររងឥទ្ធិពលដោយខ្យល់ព្យុះលេខ៥ របស់ឃុំ Quang Nham ស្រុក A Luoi។

ក្រុមបេសកកម្មស្រុក A Luoi ប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវ

នៅច្រកទ្វារព្រំដែន Hong Van – Co Tai និងច្រកចេញចូល Hong Thai ក្រុមបេសកកម្មស្រុក A Luoi បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Hong Van ប៉ុស្តិ៍ការពារព្រំដែន Nham (កងទ័ពការពារព្រំដែនខេត្ត Thua Thien – Hue) ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយ ១៣០ កញ្ចប់ជូនប៉ុស្តិ៍នរគបាល Ta Vang កងអនុសេនាធំការពារព្រំដែនលេខ៥១១ អ្នកភូមិ Co Tai និងអ្នកភូមិ Se Sap នៃខេត្ត Salavan និង Sekong (ប្រទេសឡាវ)។

ទន្ទឹមនឹងនោះ ក្រុមបេសកកម្មក៏បានជូនអំណោយដល់ក្រុមគ្រួសារក្រីក្រ ៧០ គ្រួសារ របស់ឃុំ Quang Nham ស្រុក A Luoi ដែលរងឥទ្ធិពលដោយខ្យល់ព្យុះលេខ៥ នាពេលកន្លងមក។ សកម្មភាពទាំងនេះបានជួយកម្មាភិបាល និងយុទ្ធជនបំពេញភារកិច្ចការពារព្រំដែន ហើយជួយដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន និងប្រជាជនឡាវឲ្យមានស្ថិរភាពឡើងវិញ រឹតបន្តឹងថែមទៀតនូវសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែនវៀតណាម-ឡាវ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥