Trending now

លោក​ឌុយ​ទែ​តេ​​កំពុង​​បារម្ភ​ពី​​សកម្មភាព​ចិន​​នៅ​សមុទ្រ​ខាងកើត

11:01 | 01/09/2019 (សរុបដោយវិច្ឆិកា)

ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ កំពុង​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង ជុំវិញ​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការព្រួយបារម្ភ​របស់​លោក​ដូច្នេះ ធ្វើឡើង​ចន្លោះពេល​កំពុងមាន​សម្ពាធ​កើនឡើង​ពី​សាធារណជន ករណី​លោក​មិនបាន​ធ្វើ​អ្វី​គ្រប់គ្រាន់ ដើម្បី​ក្រោកឈរ​ប្រឆាំង​វត្ដ​មាន​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​។

កិច្ចប្រជុំរវាងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ​ និង ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង។

យោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រាប់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ យ៉ាងច្បាស់លាស់ថា គោជំហររបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺមិនប្រែប្រួលនោះទេ។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា កំឡុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក ឌូតឺតេ កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងប៉េកាំង លោក ស៊ី បានបញ្ជាក់ពីគោលជំហរដដែលរបស់រដ្ឋាភិបាលចិន នោះគឺចិនមិនទទួលស្គាល់ ការកាត់ក្តីរបស់តុលាការមជ្ឈិត្តកម្មអន្តរជាតិឡើយ ពាក់ព័ន្ធការទាមទារចំណែករវាង ប្រទេសចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ហើយទីក្រុងប៉េកាំងក៏នឹងមិនយល់ព្រម ចំពោះការចង់ចរចាដើម្បីកែប្រែគោលជំហរនេះដែរ។

យ៉ាងណាមិញ នៅក្នុងជំនួបជាមួយលោក ឌូតឺតេ លោក ស៊ី ក៏បានលើកឡើងថា ចិន និងហ្វីលីពីនបានរក្សាទំនាក់ទំនងរវាងគ្នាប្រកបដោយប្រសិទ្ធភាព ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោកបានបន្តថា ភាគីទាំងពីរគួរតែទុកជម្លោះមួយឡែក ហើយកម្ចាត់ចោលនូវការជ្រៀតជ្រែកពីខាងក្រៅ រួចផ្តោតលើកការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅប្រទេសចិនលើកនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែសីហា ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ដែលប្រព្រឹត្តទៅក្រោមការអញ្ជើញពីលោក ស៊ី ផ្ទាល់ ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី ០៥ហើយ របស់មេដឹកនាំហ្វីលីពីនរូបនេះមកកាន់ប្រទេសចិន។​

ដំណើរទស្សនកិច្ចនេះរបស់លោក ឌូតឺតេ ធ្វើឡើង​ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​កំពុង​ផ្ទុះ​ភាព​តានតឹង​។ កាលពី​ខែមិថុនា​នាវា​នេសាទ​ចិន បាន​បុក​ជាមួយ​ទូក​នេសាទ​ហ្វីលីពីន​នៅក្នុង​ដែនទឹក​ជម្លោះ ហើយ​ពុំបាន​រវីរវល់​នឹង​អ្នកនេសាទ​ហ្វីលីពីន​ឡើយ​។ សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​និយាយថា លោក​ឌុយ​ទែ​តេ​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក ខណៈ​លោក​កំពុង​ព្យាយាម​ថ្លឹងថ្លែង​ពី​តម្រូវការ ដើម្បី​អះអាង​អធិបតេយ្យភាព​របស់​ហ្វីលីពីន ចំពេល​លោក​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ