Trending now

អនុស្សាវរីយ៍លើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

11:24 | 17/06/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្លាស់ប្តូរសារទូរលេខអបអរសាទរ ដែលបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកត់សម្គាល់នូវដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

នាឪកាស ខួបអនុស្សាវរីយ៍លើកទី ២៥​ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសហព័ន្ធរុស្ស៊ី​ ១៦​ មិថុនា ១៩៩៤ - ១៦ មិថុនា ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្លាស់ប្តូរសារទូរលេខអបអរសាទរ ដែលបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកត់សម្គាល់នូវដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រោយរយៈពេល ២៥ ឆ្នាំមក ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីបានឈានដល់កម្រិតថ្មី ដោយកិច្ចសហប្រតិបត្តិការត្រូវបានពង្រឹងនិងពង្រីកនៅក្នុងគ្រប់វិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ការពារជាតិសន្តិសុខការ អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងទេសចរណ៍។ល។

ភាគីទាំងពីរបានសម្តែងនូវជំនឿថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងមិត្តភាពប្រពៃណីវាងវៀតណាមនិងរុស្ស៊ីកំពុងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងសម្រាប់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនរបស់តំបន់និងពិភពលោកផងដែរ៕


(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥