Trending now

ការបរទេសវៀតណាមឆ្នាំ២០២០៖ បញ្ជាក់ជំហររបស់វៀតណាមលើឆាកអន្តរជាតិ

23:07 | 25/12/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នារសៀលថ្ងៃទី ២៤ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជាអធីបតីនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំអន្តរក្រសួងស្តីពីការធ្វើសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តការងារនៅឆ្នាំ ២០២០ និងដាក់ចេញទិសដៅភារកិច្ចនៅឆ្នាំ ២០២១ ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារនៃការធ្វើសមាហរណកម្មអន្តរជាតិលើវិស័យនយោបាយ សន្តិសុខ ការពារជាតិក្នុងឆ្នាំកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានកោតសរសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធដោយបានជំនះរាល់ការលំបាក ប្រែបញ្ហាប្រឈមទៅជាឱកាស ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ដែលកើតមានយ៉ាងស្មុគស្មាញ និងស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង មិនអាចទាយទុកជាមុនបាន។ ក្នុងឆ្នាំកន្លងមក ក្រសួង ស្ថាប័នទាំងឡាយបានឆ្លើយតបទៅនឹងស្ថានភាពថ្មីយ៉ាងឆាប់រហ័ស អនុវត្តយ៉ាងសកម្ម មានភាពបត់បែន និងច្នៃប្រឌិតក្នុងកិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទូតតាមប្រព័ន្ធវីដេអូ ការទូតសុខាភិបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​ រួមចំណែកក្នុងការជម្រុញទំនាក់ទំនងជាមួយបណ្តាប្រទេស និងដៃគូឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងបំពេញល្អតួនាទីជាប្រធានអាស៊ាន ប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ហើយបានបន្សល់ទុកនូវចំណុចលេចធ្លោជាច្រើនក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណាត្តិឆ្នាំ ២០២០-២០២១​ ផងដែរ។

ទាក់ទងទិសដៅភារកិច្ចនៅឆ្នាំ ២០២១ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យក្រសួងការបរទេស ក្រសួងនគរបាល និងក្រសួងការពារប្រទេសបន្តសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីជម្រុញថែមទៀតនូវការព្យាករណ៍ និងការផ្តល់យោបល់; បន្តឆ្លើយតបប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងស្ថានភាពជំងឺរាតត្បាត Covid-19 នៅកើតមានយ៉ាងស្មុគស្មាញ; បន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយបណ្តាប្រទេស អនុវត្តល្អនូវរាល់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ និង​បំពេញល្អតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; បន្តជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខមិនមែនប្រពៃណីដូចជាជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ សន្តិសុខប្រភពទឹក និងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត​ជាដើម៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥