Trending now

កុមារ​ជួបការលំបាកនៅ​ក្នុង​ខេត្ត Quang Binh ទទួល​បានការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF

12:01 | 12/04/2024 ឌឹកអាញ់

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Quang Binh ទើបបានចេញសេចក្តីសម្រេចលេខ ៨៦៦/QD-UBND ចុះថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ដោយអនុម័តលើខ្ទង់ជំនួយជាង ២.៧ ពាន់លានដុងសម្រាប់គម្រោងជួយកុមារជួបការលំបាកដោយជំងឺបេះដូងពីកំណើតនៅខេត្ត Quang Binh សម្រាប់រយៈពេល ២០២៤ - ២០២៦ ឧបត្ថម្ភដោយ VinaCapital Foundation (VCF)។

ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥» ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥»
ឆ្នេរ​សមុទ្រ​ Da Nhay ជា​ឆ្នេរ​សមុទ្រ​ធម្មជាតិតែងជា​អាសយដ្ឋាន​ទាក់ទាញ​មិន​អា​ចចោល​រំលង​ ពេល​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ Quang Binh (ប្រទេសវៀតណាម)​​ ឆ្នេរ​សមុទ្រ​ Da Nhay ជា​ឆ្នេរ​សមុទ្រ​ធម្មជាតិតែងជា​អាសយដ្ឋាន​ទាក់ទាញ​មិន​អា​ចចោល​រំលង​ ពេល​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ Quang Binh (ប្រទេសវៀតណាម)​​
កុមារ​ជួបការលំបាកនៅ​ក្នុង​ខេត្ត Quang Binh ទទួល​បានការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF
កុមារ​ជួបការលំបាក​ក្នុង​ខេត្ត Quang Binh ទទួល​ការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF

ជាក់ស្តែងក្នុងរយៈពេល ៣ ឆ្នាំ (២០២៤ - ២០២៦) គម្រោងជួយកុមារជួបការលំបាកដែលមានជំងឺបេះដូងពីកំណើតនៅខេត្ត Quang Binh នឹងធ្វើការវះកាត់ព្យាបាលកុមារយ៉ាងតិច ៦០ នាក់ដែលមានជំងឺបេះដូងពីកំណើតដែលមានស្ថានភាពលំបាក ក្រីក្រ លើបន្ទាត់ក្រីក្រ និងផ្តល់ការពិនិត្យដោយឥតគិតថ្លៃដល់កុមារប្រហែល ២៧,០០០ - ៣៦,០០០ នាក់។

សម្រាប់កុមារដែលបានរកឃើញថាមានជំងឺបេះដូងពីកំណើតដែលទាមទារការវះកាត់/អន្តរាគមន៍សរសៃឈាមបេះដូង ចំណុះគ្រួសារក្រីក្រ លើបន្ទាត់ក្រីក្រ ឬជួបការលំបាក ពួកគេនឹងត្រូវបានបញ្ចូលក្នុងបញ្ជីអាទិភាពរបស់ VCF សម្រាប់ការវះកាត់បេះដូងដោយមិនគិតថ្លៃ។

លើសពីនេះ គម្រោងក៏បានចាក់ថ្នាំបង្ការដល់មនុស្សចាស់ និងកុមារប្រមាណ ៣០០នាក់ ដែលរស់នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដើម្បីការពារជំងឺគ្រុនផ្តាសាយ បង្ការ និងកាត់បន្ថយការរីករាលដាលនៃជំងឺបេះដូងធ្ងន់ធ្ងរឡើង ធ្វើឲ្យស្ថានភាពសុខភាពកុមារ និងគ្រួសារកាន់តែប្រសើរឡើង។

តាមរយៈគម្រោងនេះផងដែរ វាជួយឱ្យកុមារទទួលបានទំនុកចិត្តកាន់តែច្រើនក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍន៍ ទន្ទឹមនឹងការកែលម្អសេដ្ឋកិច្ចគ្រួសារ ដោយសារពួកគេលែងត្រូវរ៉ាប់រងមើលថែទាំកុមារឈឺ កាត់បន្ថយបន្ទុកថ្លៃសេវាថែទាំសុខភាព៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ