Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី

09:06 | 09/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

នគរបាលខេត្ត Binh Phuoc (វៀតណាម) ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នគរបាលខេត្ត Binh Phuoc (វៀតណាម) ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ
នគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) ជូនពរឆ្នាំថ្មីនៅកម្ពុជា នគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) ជូនពរឆ្នាំថ្មីនៅកម្ពុជា
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ពិភាក្សាជាមួយគណៈប្រតិភូនៃតំបន់ប្រតិបត្តិខេត្តមណ្ឌលគិរី
គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ពិភាក្សាជាមួយគណៈប្រតិភូនៃតំបន់ប្រតិបត្តិខេត្តមណ្ឌលគិរី

គណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Pham Khac Toan មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc។

នៅតាមអង្គភាពនានា លោកវរសេនីយ៍ឯក Pham Khac Toan ជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ហើយទន្ទឹមនឹងនោះរួមជាមួយថ្នាក់ដឹកនាំអង្គភាពនានាផ្លាស់ប្តូរ និងឯកភាពថា៖ នៅឆ្នាំ២០២៣ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានផ្លាស់ប្តូរព័ត៌មានជាប្រចាំ សាមគ្គីភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនតាមព្រំដែន កសាងស្ថាប័ន និងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ។ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី តែងតែខិតខំប្រឹងប្រែងសម្របសម្រួលជួយស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិត​ក្នុងសម័យសង្គ្រាម ទៅប្រទេសវៀតណាមវិញ។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងថ្នាក់ដឹកនាំតំបន់ប្រិតបត្តិការសឹករងមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏បានពិភាក្សា និងឯកភាពលើខ្លឹមសារ និងវិធានការជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ ការបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពទាក់ទងនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ចែករំលែកបទពិសោធន៍ក្នុងការងារជួយសង្គ្រោះ សម្របសម្រួលក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ